ដើរ​ឆ្លង​ផ្លូវ​ងងឹត​និង​រលឹម​ស្រិចៗ​ម៉ូតូ​បុក​បោក​នឹង​ថ្នល់​បែក​ក្បាល​ស្លាប់​ភ្លាមៗ

ភ្នំពេញ​:​ បុរស​ម្នាក់​សង្ស័យ​ អានាថាដើរ​ឆ្លង​ផ្លូវ​ទាំង​ងងឹតនឹង​រលឹម​ស្រិច​ៗ​​ ត្រូវ​ម៉ូតូ​បុក​បោក​នឹង​ថ្នល់​បណ្តាល​ឲ្យ​បែក​ក្បាល​ស្លាប់​នៅកន្លែង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​១១យប់​ថ្ងៃ​ទី​ ១១ខែ​សីហា​ឆ្នាំ​២០១៨​នៅ​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ មុខ​ ប៉ុស្តិ៍​កំបូល​ ដែល​ស្ថិត​នៅ​ភូមិ​ ព្រៃ​បឹង​ សង្កាត់​ កន្ទោក​ ខណ្ឌ​​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជន​រងគ្រោះ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ ដោយ​ ខោ​កីឡា​ ពណ៍​ខៀវ​ អត់​ពាក់​អាវ​ មាន​អាយុ​ ប្រហែល​ជាង​៣០ឆ្នាំ​ សំបុរ​ខ្មៅ​ស្រអែម។

តាម​ប្រភព​ព័ត៌មាន​ពី​អ៊ុំ​ស្រី​ម្នាក់​ បាន​និយាយ​ប្រាប់​ថា​ ជន​រងគ្រោះ​ខាង​លើ​ ដោយ​សង្ស័យ​ថា​ជា​ មនុស្ស​អានាថា​តែង​តែ​ដើរ​ តាម​ដងផ្លូវជា​រៀងរាល់​ថ្ងៃ​មិន​ដឹងថា​មាន​បងប្អូន​នៅ​ទី​ណា​នោះ​ឡើយ​។ ​

តាម​ប្រភព​ព័ត៌មាន​ពី​​នគរបាល​ប៉ុស្តិ៍​ កំបូល​ម្នាក់​បាន​និយាយ​ថា​ គាត់​បាន​ដឹង​តាម​ពី​ពលរដ្ឋ​បាន​ប្រាប់​គាត់​ ថា​ឃើញ​ជន​រងគ្រោះ​ខាង​លើ​ ដើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​​ហើយ​ដើរ​មក​ដល់​ចំណុច​កើត​ហេតុ​ដោយ​ជនរងគ្រោះ​ខាង​លើ​ដើរ​ឆ្លង​ផ្លូវ​ពី​ត្បូង​ទៅ​ជើង​ បាន​បន្តិច​ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​មិន​ដឹង​ជិះ​ ប៉ុន្មាន​នាក់​នោះ​ឡើយ​បាន​បុក​ បុរស​រង​គ្រោះ​ខាង​លើ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ឌួល​បោក​នឹង​ថ្នល់​បែក​ក្បាល​ស្លាប់​នៅ​កន្លែង​ភ្លាមៗ​ផងដែរ​។​រីឯ​​ភាគី​បង្ក​ខាង​លើ​ បាន​លើក​ម៉ូតូ​ហើយ​បើក​រត់​គេច​ខ្លួន​បាត់​។

ក្រោយពេលកើតហេតុ​កំលាំង​នគរបាល​ប៉ុស្តិ៍​ កំបូល​បាន​ទាក់​ទង​ទៅ​ ជំនាញ​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​មក​មើល​ទីតាំង​កន្លែង​កើត​ហេតុ​។ ចំណែក​ឯ​សាកសព​ជនរងគ្រោះ​ដោយ​មិន​មាន​សាច់​ញាតិ​ បាន​យក​ទៅ​តំកល់​ទុក​នៅ​វត្ត​ទឹក​ថ្លា​រង​ចាំ​សាច់​ញ្ញាតិយកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *