ជិះម៉ូតូលឿនពេកគេចពីរទេះលក់ប្រហិតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់

ភ្នំពរញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នគេចពីរទេះលក់ប្រហិតរេចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយដួលបោកនិងថ្នល់រងរបួសធ្ងន់។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុចខារ៉ាអូខេនគរសំរិទ្ធិ តាមបណ្តោយផ្លូវ១៨៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីសូឃុនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1T-7833បើកបរទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរទេះលក់ប្រហិតមកខាងឆ្វេងដៃជ្រុលចង្កូតបុក​ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្កុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GV-8074ជិះដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យដួកបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ​គ្លីនិក​រស្មីដឹកយកទៅសង្គ្រោះភ្លាមៗ

ក្រោយកើតហេតុកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *