លក់កាហ្វេ បង្កប់សេវាផ្លូវភេទ ប៉ូលិសបង្រ្កាប

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ កត្តិខុម បានសហការ​ជាមួយព្រះរាជអាជ្ញារង លី សុផាន់ណា អមសាលាដំបូលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋាន បានចុះបង្ក្រាបឆែកឆេរ ទីតាំង១កន្លែងដែលបំរើផ្លូវភេទសញ្ចារកម្មដែលកេងប្រវញ្ច័លើសិទ្ធិស្ត្រី ក្រោមស្លាកយីហោកាហ្វេស្រីមុំ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីវេលាម៉ោង០៤ និង១០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រសាសន៍លោកវរសេនីយ៍ឯក ចាន់ កត្តិខុម ដែលបានដឹកនាំកម្លាំងចំរុះចុះបង្ក្រាបកន្លែងរកស៊ីផ្លូវភេទខាងលើនេះបានឲ្យដឹងថា ទីតាំងខាងលើនេះ គឹស្ថិតនៅក្នុងហាងកាហ្វ តាមបណ្តោយផ្លូវលេខ៨០ កម្លាំងសមត្ថកិច្ចបានធ្វើការស៊ើមអង្កេតចុះទៅឡោមព័ទ្ធនិង បង្ក្រាបទីតាំងខាងលើ ហើយឈានទៅដល់ ការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម៤នាក់សុទ្ធសឹងជាជនជាតិវៀតណាមដែលមករកផ្លូវភេទ និងដកហូតស្រោមអនាម័យដែលប្រើប្រាស់ហើយនិងមិនទាន់ប្រើប្រាស់ជាច្រើនកញ្ចប់។

សមត្ថកិច្ចសម្រេចកសាងសំណុំរឿងឃាត់ខ្លួនពួកគេយកទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដើម្បីចាត់ការតាមច្បាប់ ៕​ អូន  ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *