នារីបរទេសម្នាក់ ទំនងបែកថ្នាំដើរកណ្ដាលផ្លូវ​ ពីម្ដុំវត្តភ្នំ​ រហូតដល់ច្រាំងបាក់ ដោយមានការយកចិត្តទុកដាក់របស់សមត្ថកិច្ច ជួយជិះតាមមើលនាងឆ្លងកាត់ពីផុតមូលដ្ឋានរបស់ខ្លួនទៀតផង!

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង០៣ទាបភ្លឺ​ ឈានចូលថ្ងៃ​អង្គារ៍​ ទី១៤​ ខែសីហា​ ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋបានប្រទះឃើញនារីបរទេសម្នាក់ បានដើរ​ជើងទទេ​កណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅ​រវើរវាយ​សង្ស័យបែកថ្នាំ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតឆ្លងខណ្ឌមួយទៅខណ្ឌមួយ​ សង្កាត់មួយឆ្លងទៅសង្កាត់មួយ ដែលបណ្ដោយអោយ នាងចេះតែដើរៗទៅ​ ព្រោះលឺថានាងបែកថ្នាំ ទើបបានជាបណ្ដែតបណ្ដោយអោយនាងដើរទៅ​ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានរបស់ខ្លួន រហូតដល់ចុងផ្លូវច្រាំងបាក់ ខណ្ឌច្បារអំពៅ​។ ហេតុការណ៍​នេះបានកើតឡើង

នៅមុនពេលកើតហេតុ​ គេឃើញនារីបរទេសម្នាក់ សង្ស័យថាបែកថ្នាំ បានដើរ​ជើងទទេ​កណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅ​រវើរវាយ​ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ​ រួចបត់តាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតដល់ព្រំប្រទល់​ខណ្ឌ៧មករា និងរាយការណ៍ប្រាប់សមត្ថកិច្ចបន្តបន្ទាប់ដែរ​ តែគាត់មិនអាចជួយអ្វីបាន​ ក្រៅពីជិះតាមមើល​នាងដើរកណ្ដាលថ្នល់នឹងរួចបត់ឡើងមកផ្លូវព្រះព្រះសីហនុ ខណ្ឌចំការមន​ រហូតបណ្ដោយអោយដើរដល់វិមានឯករាជ្យ ហើយដើរទៅតាមផ្លូវព្រះនរោត្តមវិញ រហូតទៅដល់ស្តុបចំការមន និងបន្តដើរទៅរហូតដល់ស្ពានអាកាសក្បាលថ្នល់ រួចរត់សំដៅឡើងទៅលើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅថ្មី) ពេលនោះក្រុមអ្នកសារព័ត៌មានជិត១០នាក់​ ងាកមើលមុខគ្នា រួចនាំគ្នាចុះពីលើម៉ូតូរត់ចូលទៅដេញចាប់ ធ្វើអោយក្រុមអ្នកសារព័ត៌មាន នឹងប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំង ខណៈដែលនៅកណ្ដាលស្ពាន ទើបនាំគ្នាបានលួងៗនាង​ តែនាងក៏ស្ទុះរត់ចុះទៅដល់ក្រោមស្ពាន​ ក្រុមអ្នកសារព័ត៌មានក៏បានទិញទឹកអោយ​ តែនាងមិនព្រមផឹក ហើយបន្តរត់ទៅមុខផ្សារច្បារអំពៅ ផ្អើលទាំង​អាជីវករ​ឈរមើលនាង នាងកាន់តែរត់ទៅទៀតរហូតជិតដល់ច្រាំងប្រាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ត្រូវក្រុមអ្នកសារព័ត៌មានព្យាយាមលួងលោមនាងទៀត តែនៅតែមិនស្តាប់​ និងមានសមត្ថកិច្ចម្នាក់មកដល់ដែរ ទើបក្រុមអ្នកសារព័ត៌មានសម្រេចសុំសមត្ថកិច្ចដេញចាប់នាង ប្រផាប់ចាប់ប្រភីងពេញផ្លូវម្ដុំច្រាំងបាក់ហ្នឹង ទាំងមានបងប្រុសម្នាក់ជួយចាប់បានហើយយកខ្សែចងជើងសិន​ ព្រោះទៅមុខទៀតមានតែចុះទឹកទន្លេ​ តែនាងស្រែក​ រើបម្រះ​ស្រាយខ្សែចេញ​ ហើយអង្គុយមើលមុខគ្នា​ ទាំងអ្នកជួយចាប់​ ទាំងក្រុមអ្នកសារព័ត៌មាន​ និងនារីបរទេសនោះ​ ដោយសារតែហត់​រៀងៗខ្លួន​ ។

ក្រោយមកក្រុមអ្នកសារព័ត៌មាននិងសមត្ថកិច្ចនៅសង្កាត់ច្បារអំពៅ២ម្នាក់ទៀត​ បានហៅកង់បីមក​អោយដឹកនាងទៅ​ នាយកដ្ឋាន​អន្តោប្រវេសន៍​ សិនទៅ​ ខណៈដែលសមត្ថកិច្ចពីខណ្ឌមួយទៅខណ្ឌមួយ​ សង្កាត់មួយឆ្លងទៅសង្កាត់មួយ បណ្ដោយអោយនាងចេះតែដើរៗទៅ​ ព្រោះលឺថាបែកថ្នាំ ចឹងមានតែបណ្ដោយអោយដើរទៅ​ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានគាត់គឺរួចហើយ ដោយមិនគិតពីសុវត្ថិភាពនាង​ នេះជាង៣ម៉ោងហើយ ពួកខ្ញុំត្រឹមជាអ្នកសារព័ត៌មាន​ គ្រាន់តែមានបំណងចង់ជួយការពារ​សុវត្ថិភាព​នាង និងរបស់មានតម្លៃនៅជាប់ខ្លួននាងប៉ុណ្ណោះ​ ពួកខ្ញុំពិតជា​ពេញចិត្តនិងទង្វើកាយវិការ របស់អាជ្ញាធរ និងសមត្ថកិច្ចយ៉ាងខ្លាំង​ ដែលបានយកចិត្តទុកដាក់ជួយជិះតាមមើលនាងដើរកណ្ដាលថ្នល់ឆ្លងកាត់ពីមូលដ្ឋានរបស់លោកពូ ទៅសង្កាត់មួយទៀត ទៅខណ្ឌមួយទៀត ដោយសុវត្ថិភាពបែបនេះ រួចជិះទៅវិញបាត់​ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *