មណ្ឌលសុខភាពផ្សារដើមថ្កូវកាន់តែ​អនាធិបតេយ្យធ្វើឲ្យប៉ះពាលបរិស្ថាន

ប្រជាពលរដ្ឋម្នាក់រស់នៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ និយាយថា ដោយ សារមានជីវភាពមិនធូរធារ គួបផ្សំឃើញមណ្ឌលសុខភាពផ្សារដើមថ្កូវ នៅជិតលំនៅឋានផង ងាយស្រួលក្នុងការព្យាបាលជំងឺ ជាពិសេសប្រពន្ធឆ្លងទន្លេអាចចំណាយធនធានតិច​តួចដែរ​នោះ គ្រួសារគាត់មិនទៅព្យាលនៅមន្ទីរពេទ្យណាក្រៅពីមណ្ឌលសុខភាពផ្សារដើមថ្កូវ នោះ​ឡើយ។

ប៉ុន្តែអ្វីដែលខ្ញុំហួសចិត្តនោះ គឺ មណ្ឌលសុខភាពមួយនេះ ធ្វើឲ្យអ្នកទៅដេក ព្យាបាល​ជំងឺ ជាពិសេសអ្នកឆ្លងទន្លេ ដេកពួនមិនបាន និងរកកន្លែងដាក់កង់ម៉ូតូមិនបាន ដោយសារនៅ ក្រឡឹងជុំវិញមណ្ឌលសុខភាពសឹង ក្លាយជាផ្សារត្រី ជាកន្លែងលក់ដូរគ្មានសណ្តាប់ធ្នាប់​និងជា​កន្លែងចតយានយន្តមានសំឡេងអ៊ូអរធ្វើឲ្យអ្នកជំងឺដេកពួនមិនបានឡើយ ។

កន្លងមកប្រជាពលរដ្ឋធ្លាប់បានដឹងថា មណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវបានអាជ្ញាធររាជធានី​ភ្នំពេញរៀបចំសណ្តាប់ធ្នាប់បានល្អណាស់ តែក្រោយមកដោយមានការឃុបឃិត​គ្នារវាង​អាជ្ញាធរ​មូល ដ្ឋាននិង ប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ ទើបបង្កើតឲ្យមានភាព​រញ៉េរញ៉ៃ​ដល់សព្វ​ថ្ងៃនេះ ហើយក៏ធ្លាប់មានរឿងអាស្រូវដោយសមត្ថកិច្ចឃាត់​ប្រធានមណ្ឌល​សុខភាព​និង​មនុស្ស មួយចំនួនយកទៅណែនាំម្តងមកហើយដែរ ដោយសារគាត់មានជម្លោះរឿងយក​លុយដាក់​ខែពី​កន្លែងជួលឲ្យគេលក់ដូរមួយខែ ១០ទៅ២០ដុល្លារ ។ ពេលនោះនគរបាល​មូល​ដ្ឋានប្រាប់​ថា កុំយកតែឯងពេក ទុកឲ្យនគរបាលសណ្តាប់ធ្នាប់គ្រប់គ្រងម្តង ។ ចំណែកលោក​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវវិញប្រជាជនធ្លាប់ប្តឹងឲ្យជួយដោះស្រាយបញ្ហាមណ្ឌល​សុខភាពផ្សារ​ដើមថ្កូវ រួមជាមួយ​លោកគ្រូអ្នកគ្រូ វិទ្យាល័យផ្សារដើមថ្កូវ ដែលនៅជាប់នឹងមណ្ឌល​សុខភាព​ផ្សារដើមថ្កូវ ប្តឹងរឿងសាលារៀនកុំឲ្យលោកប៉ូលិសសណ្តាប់ធ្នាប់​អនុញ្ញាតឲ្យគេដាក់​លក់ដូរ​នៅក្រឡឹងជុំវិញរបងសាលាជាថ្នូរប្រាក់ប្រចាំខែនោះអីពីព្រោះរបងសាលាគេធ្វើស្អាតហើយខ្លាចប្រឡាក់ឬបែកបាក់របង។ប៉ុន្តែគេមិនស្តាប់សោះធ្វើឲ្យលោកចៅសង្កាត់ឆ្លើយដាក់ប៉ូលិស ឯ ប៉ូលិសឆ្លើយដាក់ខាងគ្រូពេទ្យ ដូចសម្លកំពឹស កាន់តែធ្វើឲ្យទីតាំងពីរនេះ​ក្លាយជាកន្លែង​អនាធិបតេយ្យចោលសំរាមនិងដុតសំរាម ប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកជំងឺ ខ្លាំងណាស់ ។

ប្រជាពលរដ្ឋបាន សូមសំណូមពរដល់លោក​​អភិបាលរាជធានី ក៏ដូចជា លោក អភិបាលខណ្ឌផងដែរ មេត្តាចុះទៅរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើនេះផង បើពុំដូច្នោះ ទេនឹងក្លាយជាផ្សារត្រីមិនខាន ៕ សហការី

 

Leave a Reply

Your email address will not be published. Required fields are marked *