ខេត្តកណ្ដាល៖ គេធ្លាប់តែឃើញគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អីឡូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកស្លាប់ម្នាក់ឈ្មោះយ៉ យ៉ាំងសាវ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិវៀតណាម មានទីលំនៅៗ ភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។ កាលពីវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣មករា ឆ្នាំ២០១៧នេះ នៅចំណុចចុងព្រែកតាសោម(ស្ពានលេខ៣៦)ភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
វត្ថុតាង និងស្លាកស្នាម៖ ទូកស្មាច់តាក់រ៉ាង ០១គ្រឿងរបស់ជនរងគ្រោះ មានស្នាមរលាត់ថ្នាំនៅគែមទូកខាងឆ្វេងប្រវែង១៦៩ សង្ទីម៉ែត្រ។ ទូកម្ខាងទៀតជារបស់ឡូត៍សហគមន៍ ទូកស្មាច់ដូចគ្នាមានស្នាម។
សាក្សីឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ ទូករបស់ជនរងគ្រោះ បានបើកយ៉ាងលឿន ក្នុងទិសដៅពីលិចមកកើតហើយពេលដល់ចំណុច កន្លែងកើតហេតុស្របពេលដែលទូកសហគមន៍ ដែលបើកដោយឈ្មោះឃឹម រុននិងឈ្មោះយឹម ថាជិះជាមួយ បានបុកបញ្ឆិតគ្នាហើយក៏បណ្តាលឲ្យលិចក្រឡាប់ទូករបស់ជនរងគ្រោះ បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ៕ សំបូរ