




ខេត្តកណ្តាល៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលអ្នកនេសាទត្រីជិះទូកបុកគ្នាបណ្តាលឲ្យជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិតក្នុងទឹកបឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០១៧ស្ថិតនៅចុងព្រែកតាសោម(ស្ពានលេខ៣៦)ភូមិរាំងជួរឃុំក្អមសំណរស្រុកលើកដែកខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះយ៉ យ៉ាំងសាវភេទប្រុសអាយុ២៦ឆ្នាំជនជាតិវៀតណាមមានទីលំនៅៗភូមិខ្នាតាំងយូឃុំព្រែកជ្រៃស្រុកកោះធំ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះទូករបើកយ៉ាងលឿនក្នុងទិសដៅពីលិចមក
ដែលបើកដោយឈ្មោះឃឹម រុននិងឈ្មោះយឹម ថាជិះជាមួយគ្នាបានបុកបញ្ឆិតគ្នាបណ្តាលអោយលិចក្រឡាប់ទូករបស់ជនរងគ្រោះលង់ទឹកស្លាប់តែម្តង។
ភ្លាមៗនោះក៏ត្រូវបានអ្នកជិតខាងជួយស្រង់ជនរងគ្រោះឡើងគោគដើម្បីជួយសង្គ្រោះជីវិតដែរ ប៉ុន្ដែសំណាងអាក្រក់ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕សារ៉េត