នគរបាល​ប៉ុស្តិ៍​កាកាប​ទី​១ឃាត់​បាន​ជនសង្ស័យ​មុខ​សញ្ញា​ឆក់យ៉ាង​សកម្ម​តែ​មិន​អោយ​អ្នក​ពត៌មាន​ថត

ភ្នំពេញ​:​ នាយ​ប៉ុស្តិ៍​នគរបាល​ កាកាប​ទី​១ទើប​នឹង​ឡើង​ ថ្មី​ បាន​ឃាត់​ជនសង្ស័យ​មុខ​សញ្ញា​ឆក់​យ៉ាង​សកម្ម​ នៅ​មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុងកាល​វេលា​ម៉ោង​៦នឹង​២០នាទី​ ថ្ងៃ​ទី​១៤ខែសីហា​ឆ្នាំ​២០១៨នៅម្តុំ​ផ្ទះ​សំណាក់​ដី​មាសថ្មី​ ភូមិ​តាងួន​ សង្កាត់​កាកាប​ទី​១ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្រ្តី​នគរបាល​ប៉ុស្តិ៍​កាកាប​ទី​១បាន​ប្រាប់​ ទាំង​លួចលាក់​ថា​ មេ​ប៉ុស្តិ៍​ទើប​នឹង​ឡើង​ តួនាទី​ថ្មី​ពី​ផ្នែក​ ចរាចរណ៍​ប៉ុស្តិ៍បាន​ឃាត់​ជន​សង្ស័យ​មុខ​សញ្ញា​ ឆក់​យ៉ាង​សកម្ម​ ២នាក់​ រួម​នឹង​ម៉ូតូ​សេរី​ទំនើប​២គ្រឿង​។​ភ្លាម​ៗ​កំលាំ​ង​នគរបាល​ប៉ុស្តិ៍​​សហការ​ជាមួយ​កំលាំង​នគរបាល​ ព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ បាន​ទៅ​យក​បក្ខពួក​ជន​សង្ស័យ​ឆក់​ផ្សេង​ទៀត​ តែ​មិន​បាន​ឡើយ​។ លុះ​កំលាំង​នគរបាល​ប៉ុស្តិ៍​នឹង​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​យក​មក​វិញ​​ដល់​មុខ​ប៉ុស្តិ៍​ លោក​នាយ​ប៉ុស្តិ៍​ទើប​ឡើង​ថ្មី​ខាង​លើ​ មិន​អោយ​ អ្នក​សារព័ត៌មាន​ថត​ ជន​សង្ស័យ​ ដែល​ឃាត់​បាន​ទាំង​២នាក់​ខាង​លើ​ឡើយ​ ព្រម​ទាំង​ ថតកំលាំង​នគរបាល​នៅបវេន​ខាង​ក្រៅ​ប៉ុស្តិ៍​ ក៏​មិន​អោយ​ថត​ដែរ។ ​ ដោយ​ អ្នក​ពត៌មាន​បាន​ថត​ បាន​ខ្លះ​ ហើយ​ នាយប៉ុសិ៍្តនគរ​បាល​ខាង​លើ​ អោយ​កំលាំង​នគរបាល​ចាប់លុបអស់​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា​ នៅ​មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​ស្ថិត​នៅ​ សង្កាត់​កាកាប​ទី​១ខាង​លើ​ ដោយ​ករណី​ចោរ​ឆក់​កើនឡើង​ជាលំដាប់​តែ​មិន​ដែល​ឃើញ​ នគរបាល​ប៉ុស្តិ៍​ខាង​លើ​ឃាត់​ជន​ទាំង​នោះ​បាន​ឡើយ​ ហើយ​នៅ​ពេល​ឃាត់​បាន​ជន​សង្ស័យ​ឆក់​ ២នាក់​ខាង​លើ​ បែ​មិន​អោយ​ អ្នក​សារព័ត៌មាន​ថត​ ទៅ​វិញ​ មិន​ដឹង​មូល​ហេតុ​អ្វី​នោះទេ​។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​ នគបាល​ប៉ុស្តិ៍​កាកាប​១មិន​អោយ​ថត​អ្នក​ពត៌មាន​បាន​ត្រឹម​តែ​ថត​ស្លាក​ ប៉ុស្តិ៍​តែ​ប៉ុណ្ណោះ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *