រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រឿងៗបើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តពីគ្រឿងទៀតបន្តកន្ទុយគ្នា បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយពីក្រោយរងការខូតខាតយ៉ាងដំណំ។តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៣០នាទីយប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៏ទឹកប្រាក់ពាក់ស្កាកលេខភ្នំពេញ2AO-1767បើកបរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL-1203បើកបរនៅខាងមុខស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្យកំពិតកាងនិងបែកស្តុបខាងស្តាំរួចរុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូសពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AR-6018បើកបរនៅខាងមុខលើដងផ្លូវទាំងអស់គ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។តែមិនបង្កឲ្យមានអ្នករងតបួស។ចំណែករថយន្តបង្កខូចផ្នែកខាងមុខនិងផ្ទុះពោងទាំងពីខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតងចាំដោះស្រាយគ្នាទៅតា់ផ្លូវច្បាប់៕កុសល

Leave a Reply

Your email address will not be published. Required fields are marked *