នគរបាល​ក្រុង​សៀមរាប​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់​សម្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្ត​សៀមរាប៖មាន​ហេតុការណ៍​មួយ​នៅវេលាម៉ោង០៤ និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើងត្រង់ចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភពពី ព័ត៌មានបានឲ្យដឹងថា មានមន្ត្រីនគរបាលម្នាក់ ដែលត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ហេតុការណ៍ធ្វើសកម្មភាពចាក់ទៅលើមន្ត្រីប៉ូលិស ចំនួន១០កាំបិត ត្រូវចំពោះ ចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត ។

ជនរងគ្រោះឈ្មោះហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ
មុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍គោកចក រស់នៅភូមិឃុំកើតហេតុខាងលើ តាមសម្តីលោកឧត្តមសេនីយទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា នៅមុននេះបន្តិចថា ជុំវិញករណីនេះសមត្ថកិច្ច កំពុងតែស៊ិបអង្កេតហើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ
យកទៅធ្វើបុណ្យតាមប្រពៃណី ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *