ឃាត់ខ្លួនជនញៀនថ្នាំម្នាក់ដែលបង្កអុកឡុកអ្នកភូមិនាំទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំ

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨​នគរបាលប៉ុស្តិ៍ចោមចៅ៣សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅ៣​ បានចុះទៅធ្វើការឃាត់ខ្លួនជនបង្កហិង្សាអុកឡុកអ្នកភូមិ​ ជម្ពូវ័ន្ត​ ដែលស្ថិតនៅសង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនបង្កដែលអុកឡុកអ្នកភូមិនោះមានឈ្មោះ​ សុខ​ សូវុត្ថ​ អាយុ៣២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ​ ក្នុងភូមិជម្ពូវ័ន្ត​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅ​ ភូមិគោកដូង​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនបង្កខាងលើនេះជាមនុស្សញៀនថ្នាំ​ កន្លងមកតែងតែអុកឡុកអ្នកភូមិច្រើនលើកច្រើនសារមកហើយ​ រហូតមកដល់ពេលនេះអ្នកភូមិទ្រាំលែងបានទើបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើសមត្ថកិច្ចបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើសំណុំឯកសារអោយសង្កាត់ទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការកែប្រែ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *