ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះឆ្មក់បង្ក្រាបកន្លែងឈ្មួញរកស៉ីដឹកជញ្ចូនឈើយកមកលាក់គេចពីសមត្ថកិច្ចតាមប្រម៉ាញ់ក្រោយពេលដឹងថាយុត្តិនាការដ៏ក្តៅគគុករបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះទុបស្កាត់បទល្មើសឈ្មួញធ្វើសកម្មភាពគ្រប់រូបភាពនឹងបង្ក្រាបទាន់ពេលវេលាហើយក្រោយមកមានកិច្ចសហការពីកងរាជអាវុធហត្ថខេត្តផងដែរ ទើបឈានដល់បង្ក្រាបទីតាំងឈ្មួញរកស៉ីធំម្នាក់ទៀតបានដឹកមកលាក់ទុកក្នុងបន្ទប់ក្រោមផ្ទះផ្ទះបាយកប់ដីនឹងទឹកស្រះក្រោយផ្ទះមិនតិចពីមួយពាន់ដុំនោះទេ
ដែលឋិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន
វេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦
តាមការឲដឹងពីលោកតែ រីនាយរងផ្នែករដ្ឋបាលព្រៃ
ឈើខេត្តបានឲ្យដឹងថាកាចុះបង្ក្រាបនេះក៍បានដោយសារមានកិច្ចសហការពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងកងរាជអាវុធហត្ថខេត្តផងដែរ ទើបឈានដល់ការបង្ក្រាបទីតាំងស្ទុបឈើជាច្រើនកន្លែងនឹងច្រើនដុំហើយបច្ចុប្បន្នកំពង់ដឹកជញ្ចូញបណ្តើនឹងបន្តការយាមកាមរហូតទាល់តែជញ្ចូនអស់ ទើបកសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់របស់រដ្ឋបាលព្រៃឈើ។
តាមប្រភពពីប្រជាពលរដ្ឋបាននិយាយតៗគ្នាថាការចុះបង្ក្រាបទីតាំងលួចលាក់ឈើជាច្រើនកន្លែងជាច្រើនដុំនោះមានយឺតយាវហាក់បីដូចជាមានអ្វីបិតបាំងពីអ្នកសារព៍ត៌មានហើយសូម្បីឈើលាក់ទុកជាច្រើនដុំក្នុងដីឡូបន្ទប់ក្រោមផ្ទះបែរជារកម្ចាស់មិនឃើញទៅវិញ។
ហើយចាប់តាំងពីកងរាជអាវុធលើផ្ទៃប្រទេសបើកយុត្តិនាការដ៏ក្តៅគគុកចុះបង្ក្រាបបទល្មើសនឹងទុបស្កាត់ឈ្មួញរកស៉ីដឹកជញ្ចូនឈើយ៉ាងអាណាធិប្បតេយ្យគ្រប់រូបភាពហាក់បីដូចជាមានសភាពស្ងប់ស្ងាត់បន្តិចតែការបង្ក្រាបហាក់បីដូចជាមិនស្ងាត់ប៉ុន្មាននោះទេធ្វើឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខ្លះមិនពេញចិត្តនៃការបង្ក្រាបនោះទេព្រោះវាជាឆ្នាំងបាយរបស់ពួគគាត់ប្រចាំថ្ងៃឬវាអាចបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃនឹងប្រចាំខែរបស់ពួគគាត់ហើយមើលទៅ។
ចំណែកឯម្ចាស់ផ្ទះនឹងម្ចាស់ឈើជំនាញមិនបានបញ្ចេញឬបង្ហើបឲ្យដឹងនោះទេ បច្ចុប្បន្ននេះកំពុងធ្វើការដឹកជញ្ជូននៅក្នុងស្រះទំរាំអស់។ប៉ុន្តែវាអាចជ្រុះតាមផ្លូវខ្លះចុះនៅកប់ក្នុងដីក្នុងបន្ទប់នឹងចង្គ្រានបាយយ៉ាងណាទៅ ខណៈដែលកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នឹងអ្នកព៍ត៌មានយើងដើចេញ ៕សារ៉េត