បើកម៉ូតូវ៉ាជែងជ្រុលទៅបុកសួនច្បារចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់ម្នាក់រងរបួសធ្ងន់២នាក់នៅផ្លូវលេខ៦A

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកចៅប្រុស ស្រី២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីអ្នកទាំង៣ជិះម៉ូតូមួយគ្រឿង បើកបរដោយចៅប្រុស បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកឡើងសួនទ្រូងផ្លូវ ដួលបោក តែម្តង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះ ស្លាបើនៅកន្លែងមានឈ្មោះ មូ ថេង ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិមេសព្រះច័ន្ទ ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកចៅ២នាក់រងរបួសធ្ងន់ ១ ឈ្មោះ ខេមរា ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ ។ ទី២ ឈ្មោះ ខេមរា លក្ខិណាពេជ្រ ភេទស្រី អាយុ៧ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រភង ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-4694 ដោយចៅប្រុសឈ្មោះ ខេមរា ជីវ័ន្ត ជាអ្នកបើកបរ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ជីដូននិងចៅ ជិះម៉ូតូស្កុបពី ចៅប្រុសជាអ្នកបើកបរ បើកក្នុងល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខពីខាងឆ្វេងដៃ តែដោយសារកង្វះការប្រុងប្រយ័ត្ន ម៉ូតូរេចង្កូតបុកឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដួលបោក ស្លាប់ជីដូនភ្លាមៗនៅកន្លែង ចំណែកចៅប្រុស-ស្រីទាំង២នាក់រងរបួសជើងធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា ចំណែកសាកសពជីដូន ក្រោយសមត្ថកិច្ចជំនាញពិនិត្យស្លាកស្នាមេួម ទំនាក់ទំនងទៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមបនរពៃណីឯស្រុកពារាំង ដោយឡែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅផ្នែកជំនាញ ជាបណ្តោះអាសន្នរងចាំក្រុមគ្រួសារយកឯកសាមកនិងប្រគល់ជូនវិញ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *