រថយន្តលុចស៊ីសប្រលះឌ្រីមសង់ពីក្រោយបណ្ដាលអោយបុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗ


ភ្នំពេញ បុរសម្នាក់បានបោកក្បាលស្លាប់ក្នុងថ្លុកឈាមគួរអោយអាណោចអធម័បន្ទាប់មានរថយន្តលុចស៊ីសមួយគ្រឿងមិនចាំស្លាកលេខបានបើកវ៉ាជែងជ្រុលទៅបុកម៉ូតូឌ្រីមសង់ពេញទំហឹងហើយបើករត់គេចបាត់ស្រមោល។
ហេតុការណ៌គ្រោះថ្នាក់ចរាចរន្ធត់នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងកែងនិងផ្លូវចូលដីថ្មីក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះណែមតុលភេទប្រុសអាយុ២៣ឆ្នាំមុខរបជាងដែកក្នុងរោងចក្រដំបូលខៀវខណ្ឌពោធិសែនជ័យស្នាក់នៅដីថ្នីខណ្ដមានជ៏យមានស្រុកកំនើតនៅភូមិក្របៅឃុំក្របៅស្រុកកំចាយមាសខេត្តព្រៃវែង
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់០១៧ព​ណ​័​ខ្មៅ​ពាក់ស្លាកលេខព្រៃវែង 1 L5602បើកពីកើតទៅលិចខណះមកដល់ចំនុចកើតហេតុខាងលើបំរុងបត់ឆ្វេងដោយឃើញរថយន្តកុងតឺន័រកបត់មកវិញស្រាប់តែមានរថយន្តលុចស៊ីសមិនចាំស្លាកលេខបើកពីលិចទៅកើតបានបើកវ៉ាជែងជ្រលទៅម៉ូតូចំពីក្រោយពេញទំហឹងបណ្ដាលអោយបុរសម្នាក់នោះផ្លោងចេញពីម៉ូតូបោកទៅនិងថ្នល់បែកក្បាលស្លាប់ក្មុងថ្លុកឈាមរីឯរថយន្តបង្ករព្យាយាមបើករត់បាត់ស្រមោល។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំសាច់ញាតិយកឯកសារនិងប្រគល់ជូនអោយទៅវិញ។
ចំណែកសពជនរងគ្រោះសមត្ថកិច្វប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *