


ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៥នាក់ត្រូវនគរបាលប៉ុស្ថិ៍ប៉ក់ញ៉ៃសហការជាមួយនគរបាលស្រុកអូរយ៉ាដាវចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ នឹង៣៥នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរតល ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមប្រភពពត៌មានពីនគរបាលប៉ុស្ថិ៍ឃុំប៉ក់ញ៉ៃបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ទី១- ឈ្មោះ តក រតនា ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី២- ឈ្មោះ លី ហេង ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី៣- ឈ្មោះ រស់ សុធារ៉ា ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី៤- ឈ្មោះ នន់ មុន្នីរិទ្ធិសក្ក័ ភេទប្រុស អាយុ១៤ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី៥- ឈ្មោះ ចរ សុភត្រា ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស យុវជនទាំង៥ខាងលើនេះមានទីលំនៅបច្ចុប្បន្នភូមិ អ៊ុន ឃុំលំជរ័ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី។
មុខសញ្ញាទាំង៥នាក់ខាងលើ នគរបាលបានធ្វើតេស្តទឹកនោមលទ្ធផលវេជ្ជមាន(+)។
ដកហូតវត្ថុតាងរួមមានសម្ភារ:សេពមួយចំនួនដបទឹកសុទ្ធបំពង់ទុយោ និងដេកកេះ១។
បច្ចុប្បន្ននគរបាលស្រុកអូរយ៉ាដាវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕សិរសា