គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​កន្លែង​មិន​ដឹង​បុក​ជាមួយ​អ្វី​សង្ស័យ​បុក​រថយន្ត​ពី​ក្រោយ

ភ្នំពេញ​:​ បុរស​ម្នាក់​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ កន្លែង​មិន​ដឹង​បុក​ជាមួយ​អ្វីតែមាន​ការ​សង្ស័យ​ថា​បុក​ជាមួយ​រថយន្ត​ពី​ក្រោយ​ហើយ​ក្រុម​គ្រួសារ​ដឹក​សពទៅ​ផ្ទះ​ភ្លាម​ៗ​មិន​ចាំ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​នឹង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៨យប់​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៨នៅ​ តាម​បណ្ដោយ​ផ្លូវ​ ៣០ម៉ែត្រ​​កែង​ផ្លូវ​ជាតិ​លេខ​៣ចំងាយ​ប្រមាណ​១០០ម៉ែត្រ​ ដែល​ស្ថិត​នៅ​ ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែនជ័យ​នឹង​ខណ្ឌដង្កោ​ ដែល​ស្ថិត​នៅ​ភូមិ​ ព្រៃ​កំបុត​ សង្កាត់​ចោមចៅ​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជន​រងគ្រោះ​ឈ្មោះ​ ទឹក​ សុខ​លីម​ ភេទ​ប្រុស​អាយុ​៤៤ឆ្នាំ​ មុខរបរ​ជាង​សំណង់​ រស់​នៅ​ភូមិ​ស្រែក្នុង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។ ជន​រងគ្រោះ​ជិះម៉ូតូ​ ម៉ាក​ឌ្រីម​សង់​ស៊េរី​២០០៦ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ​ កណ្ដាល​1C.1140​បើ​ក​បរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខាងលើបាននិយាយថាមុនពេលកើតហេតុគេឃើញជនរងគ្រោះដោយរងគ្រោះថ្នាក់មិនដឹង​មូលហេតុ​អ្វី​នោះឡើយ​ ដោយ​ឃើញ​ជន​រងគ្រោះ​ ដេក​ដួល​នៅ​លើ​ថ្នល់​ ហើយ​ជន​រងគ្រោះ​ មាន​ស្នាម​ រយ៉ាស​មុខ​យ៉ាង​ខ្លាំង​ ចំណែក​ ម៉ូតូ​របស់​ជនរងគ្រោះ​ខូចខាត​ផ្នែក​កាង​នឹង​ក្បាល​ម៉ូតូ​ ក៏ប៉ុន្តែ​កង់​ម៉ូតូ​មិន​មាន​រង​ការ​ខូចខាត​ឡើយ​ មិន​ដឹង​បុក​ជាមួយ​អ្វីតែ​សង្ស័យ​បុក​រថយន្ត​ ធន់​ធំ​ពី​ក្រោយ​​។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ខណះពេល​ប្រជាពលរដ្ឋ​ខាង​លើ​ បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ផងដែរ​ បន្ទាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ខាង​លើ​ ដោយ​មិន​ពឹង​ ផ្អែក​លើ​សមត្ថកិច្ច​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នោះ​ឡើយ​ ហើយ​បាន​យក​សាកសព​ដឹក​តាម​ រ៉ឺម៉កកង់បី​ហើយ​ចំណែក​ម៉ូតូ​ ត្រូវ​បាន​បងប្អូន​ជិះ​យកទៅ​ផ្ទះ​ជន​រងគ្រោះ​ផងដែរ​។
ប្រភព​ពត៌មាន​ពី​ ពី​ សមត្ថកិច្ច​វិញ​ដោយ​មានប្រជា​ពលរដ្ឋ​បាន​ រាយការណ៍​ប្តឹង​ទៅ​សមត្ថកិច្ច​ដែរ។ ​ហើយ​ដោយ​ពេល​ភ្លាមៗ​នោះ​ សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដើរ​រក​ចុះឡើង​ៗជាច្រើន​ដង​តែ​រក​មិន​ឃើញ​ លុះប្រ​មាណ​ ជាង​២ម៉ោង​ ទើប​ សមត្ថកិច្ច​ដឹង​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ផ្ទះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​កំលាំង​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ​មិន​មែន​ជា​ទឹកដី​របស់​ខ្លួន​បាន​ប្រគល់​ទៅ​ជំនាញ​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​ ដើម្បី​វាស់​វែង​ កន្លែង​កើត​ហេតុ​ខាង​លើ​ផង​ដែរ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *