រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក​បើក​ឆ្លង​ផ្លូវ​ផុត​ក្បាល​នៅ​កន្ទុយ​អត់មាន​ភ្លើងបំភ្លឺ​ត្រូវ​បុរស​ម្នាក់បុក​ស្លាប់​នៅ​កន្លែង​

ភ្នំពេញ​:​ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បើក​ឆ្លង​ផ្លូវ​ផុត​ក្បាល​តែ​នៅ​សល់កន្ទុយហើយ​មិន​មាន​ភ្លើងបំភ្លឺផ្នែក​ខាង​ក្រោយ​គ្រប់​គ្រាន់​ ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​ ដាច់​បំពង់ក​ ស្លាប់​ភ្លាមៗ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៩យប់​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ៣០ម៉ែត្រ​ ដែល​ស្ថិត​នៅ​ភូមិ​រោលជ្រូក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​រាជធានីភ្នំពេញ​។

ជន​រងគ្រោះ​ឈ្មោះ​ ព្រី អាយុ​ ៣០ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រ​ពាំង​ជ្រៃ​ឃុំក្រសាំង​ ស្រុក​រមាស​ហែក​ខេត្ត​ស្វាយ​រៀង​។

រថយន្ត​បង្ក​ប្រភេទ​រថយន្ត​កុងតឺន័រ​ ម៉ាកFREIGHTINERពណ៌​ស​ពាក់ស្លាកលេខ​ភ្នំពេញ​3D-6837បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​បទ​ទៅ​ខាង​ឆ្វេង​ឆ្លង​ផ្លូវ​។
ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​C១១០ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ​ភ្នំពេញ​1BQ. 4237បើក​បរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត​។

តាមប្រភពព័ត៌មាន​នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រ បើកតាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច លុះដល់ចំណុចខាងលើ រថយន្តបានបត់ឆ្លងផ្លូវផុតក្បាលរថយន្តហើយ តែនៅខាងកន្ទុយរថយន្ត អត់មានភ្លើងសញ្ញាបំភ្លឺគ្រប់គ្រាន់ ទើបធ្វើឲ្យ ជនរងគ្រោះ ជិះម៉ូតូ ពីលិចទៅកើត មើលមិនឃើញហើយជ្រុលទៅបុកកន្ទុយសណ្តោងទ្រុង បណ្តាលឲ្យដាច់បំពង់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែក​នាក់​បើ​បរ​ រថយន្ត​កុងតឺន័រ​ខាងលើ​ខណៈ​ពេល​ដែល​ឃើញ​គ្រោះ​ថ្នាក់​ភ្លាមៗ​ តៃកុង​រថយន្ត​ខាង​លើ​បាន​គេច​ខ្លួន​បាត់​ដោយ​ទុក​រថយន្តនៅកន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​មក​កន្លែង​កើតហេតុ​ហើយ​ជំនាញ​ចរាចរណ៍​ ខណ្ឌ​ដង្កោ​ បាន​ប្រគល់​អោយ​ខាង​ ជំនាញ​ចរាចរណ៍​រាជធានីភ្នំពេញ​ធ្វើ​ការ​វាស់​វែង​ដើម្បី​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​ជនរងគ្រោះ​យក​ទៅ​រក្សា​ទុក​រងចាំ​ការ​ដោះស្រាយ​ ចំណែក​សាកសព​ត្រូវ​កំលាំង​នគរបាល​ចរាចរណ៍​បាន​ប្រគល់​សាកសព​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *