បុរសម្នាក់ដេកស្លាប់នៅក្នុងភោជនីដ្ឋានគីឡូម៉ែត្រលេខ៦មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖មានហេតុការណ៍ផ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែល​បុគ្គលិកម្នាក់បានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងភោជនីដ្ឋានគីឡូម៉ែត្រលេខ៦
ហេតុកាណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៨នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ​មាន​បុគ្គលិកដែល​រួមអាជីបម្នាក់ជាមួយនឹង(ជនរងគ្រោះ)​មានការងើងឆ្ងល់ដោយមិនទាន់ឃើញជនរងគ្រោះចេញមកធ្វើការប្លែកពីសព្វមួយដង។ ភ្លាមៗនោះបុរសជាមិត្តភ័ក្រក៏បានដើទៅមើលបន្ទប់របស់ជនរងគ្រោះក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែដោយពុំទាន់ដឹងពីមូលហេតុទើបបង្កការផ្ញាក់ផ្អើលដល់ម្ចាស់ហាង​និង​ប្រជាពលរដ្ឋ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ហាងបានប្រាប់​អោយ​ដឹង​ថា​ ជនរងគ្រោះមានឈ្មោះ វ៉ន វីន ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរជាចុងភៅ បម្រើរការនៅក្នុងភោជនីដ្ឋានគីឡូម៉ែត្រលេខ៦ នឹងមានស្រុកកំណើតនៅភូមិ សុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រោយកើតហេតុសម្ថតកិច្ចមូលដ្ឋានរួមទាំងកម្លាំងជំនាញផ្នែកកោសល្យ​វិច្ច័យបានចុះមកដល់ នឹងធ្វើការត្រួតពិនិត្យទៅលើសាកសពផងដែរ។

បើតាមការសន្និដ្ឋានរបស់កម្លាំងជំនាញផ្នែកកោសល្យ​វិច្ច័យបានឲ្យ​ដឹងថា ជនរងគ្រោះបានស្លាប់ដោយសារតែខ្យល់គរ (គាំងបេះដូង) ក៏បណ្ដាលឲ្យ​ដាច់ខ្យល់ស្លាប់នៅលើគ្រែយ៉ាង​អាណោចអាធ័ម​។

បច្ចប្បន្នសាកសព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វេីកំណត់ហេតុ​ រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *