ស្ត្រីបម្រើផ្លូវភេទម្នាក់បានធ្លាក់ទឹកលង់ស្លាប់ដោយសារតែរត់គេចពីសមត្ថកិច្ចអាជ្ញាធរដែនដី

ភ្នំពេញ៖ស្ត្រី បម្រើផ្លូវភេទម្នាក់បានធ្លាក់ទឹកស្លាប់បន្ទាប់ពីរត់គេចចេញពីការចាប់របស់​សមត្ថកិច្ចខណ្ឌដូនពេញហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេ នាប៉ុន្មានថ្ងៃមុននោះ អីឡូវនេះសពទើបតែអណ្តែតនាយប់ថ្ងៃទី៣ខែមករា២០១៧នៅត្រង់ស្ពានច្បារអំពៅ ។

សាក្សីឲ្យដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរខណ្ឌដូនពេញបានចុះធ្វើរដ្ឋបាលបណ្តេញនារីរកសុីផ្លូវភេទដែលឈរហៅភ្លៀវតាមដងផ្លូវព្រះសុីសុវត្ថិជិតភោជនីយដ្ឋានទន្លេសាបដែលបង្ករភាពរញ៉េរញៃស្ទើរាល់ថ្ងៃនោះយកទៅដាក់នៅមណ្តលអប់រំ ស្របពេលកំពុងដេញនារីរកសុីបម្រើផ្លូវភេទជាច្រើនបាននាំគ្នារត់រប៉ាត់រប៉ាយ ដើម្បីគេចចេញពីការចាប់ខ្លួនរបស់អាជ្ញាធរខណ្ឌដូនពេញដែលត្រូវយកនារីទាំងនោះទៅដាក់នៅមណ្តលអបរំ ។

បន្ទាប់ពី រត់គេចចេញបានមួយសន្ទុះក៏មានការស្រែកឆោរឡោឡើងថាបាត់​នារីម្នាក់ហើយ ពុំដឹងទៅទីណា ហើយក៏មានអ្នកខ្លះអះអាងថានារីបាត់ខ្លួនខាងលើបានធ្លាក់ចូលទៅ​ក្នុងទឹកទន្លេហើយ ក៏នាំគ្នារកតែរកមិនឃើញ ហើយក៏នាំគ្នាដើរចេញពីកន្លែងដែលសង្ស័យថានារីរកសុីលក់ខ្លួននោះធ្លាក់ទឹកទន្លេ ។
រហូតដល់យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ក៏មានគេប្រទះឃើញសពនារីំម្នាក់ដែលអណ្តែតទឹក​ក្រោមស្ពានច្បារអំពៅ ហើយបាននាំគ្នាស្រង់ឡើងមកលើគោកគឺពិតជាសពនារីរកសុី​លក់ខ្លួនប្រាកដមែន ៕អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *