រថយន្តដឹកក្រណាត់មួយគ្រឿងបើកលឿនគេចជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលអោយក្រឡាប់ធ្លាក់ប្រឡាយ

ភ្នំពេញៈ​ បុរសម្នាក់បានបើកបររថយន្តដឹកក្រណាត់មួយគ្រឿងខ្វះការប្រុងប្រយ័ត្នដោយព្យាយាមបើកគេចរថយន្តមួយគ្រឿងទៀតបណ្តាលអោយរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ​ កាលពី២និង១៥នាទីរសៀលថ្ងៃទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​​ ។

តាមការរៀបរាប់អ្នកបើករថយន្តរថយន្តដឹកក្រណាត់ឈ្មោះ​ ឈួន​ ធឿន​ ភេទប្រុស​ ៣៥​ ឆ្នាំ​ បានអោយដឹងថា​ មុនពេលកើតហេតុខ្លួនបានបើកបររថយន្តដឹកក្រណាត់ចេញពីរោងចក្រ​ ធ្វើដំណើរតាមបណ្តោយផ្លូវ​ ៣០ម៉ែត្រ​ ទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តពីរគ្រឿងបានបើកបរប្រជែងគ្នាយ៉ាងលឿនទិសដៅពីលិចទៅកើត​ ដោយបញ្ច្រាសទិសជាមួយខ្លួន​ ពេលនោះខ្លួនក៏បានទាញចង្កូតរថយន្តគេចស្រាប់តែជ្រុលធ្លាក់ចូលប្រឡាយតែម្តងទៅ​ ចំណែករថយន្ត២គ្រឿងនោះក៏បន្តដំណើរទៅមុខបាត់ស្រមោលតែម្តង​ ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះដល់ចំណុចកើតហេតុ​ ដោយឃើញថារថយន្តខាងលើក្រឡាប់មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនឹងអ្នកដទៃ​ ជាពិសេសគ្មានមនុស្សរងរបួស​ ទើបសមត្ថកិច្ចសម្រេចអោយម្ចាស់រថយន្តបង្កស្ទួចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង​ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *