ឆក់ទៀតហើយ!!ឆក់កាបូបបានសម្រេចក្នុងខណ្ឌទួលគោក

ភ្នំពេញ៖ ស្រ្តីស្រស់ស្អាតម្នាក់ទើបនិងចេញពីញាំសាច់អាំងដើត្រឡប់មកផ្ទះត្រូវជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-៤០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥កែងនិងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឋទួលគោក រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះតាំង ដាលីន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់ផ្ទះលេខ៩ ផ្លូវលខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ចណ្ឌទួលគោ រាជធានីភ្នំពេញ។ហើយ​ព្រទ្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមាន លេបថប១គ្រឿង ទូរសព្ទ័ដៃ២គ្រឿង១គ្រឿងម៉ាកអាយហ្វូនសិច និង១គ្រឿងទៀតម៉ាកណូគា រួមនិងលុចជាង៥០ដុល្លា និងឯកសារមួយចំនួន។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានចេញពីញាុំសាច់អាំងមួយកន្លែង នៅម្តុំសលកវិទ្យាយ័លអាសុីអែរ៉ុបនៅក្បែរផ្សារគីឡូលេខ៤បានធ្វើដំណើស្មើជើងតាមបណ្តោយផ្លូវ២៥៥ទិសដៅពីជើងទៅត្បូងលុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះទៅហើយស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរូបគាត់កំពុងស្ពាយនៅនិងស្មាបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីឲ្យសមត្តកិច្ចជួយស្វែងមុខជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *