ខេត្តកំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៤ ខែមករានេះ មានឆេះស៊ីទែនសាំងនៅ ស្ថានីយប្រេងឥន្ធនៈមួយនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែមិនធ្ងន់ធ្ងរឬមានគ្រោះថ្នាក់ដល់មនុស្សទេ ជាកម្មសិទ្ធិរបស់ឈ្មោះ អៀង ម៉េង ដោយត្រូវរុះរើដើម្បីសាងសង់ថ្មីហើយការឆេះនេះកើត មាន២ដងមកហើយបណ្តាលមកពីការប្រើម៉ូទ័រកាត់ដែកកាត់ទុយោបំពង់ទីបសម្រាប់បង្ហូរប្រេងចូលក្នុងស៊ីទែនសាំងធ្វើឲ្យផ្កាភ្លើងខ្ទាតទៅប៉ះនឹងចំហាយសាំងដែលនៅសេសសល់ក្នុងស៊ីទែនបណ្តាលឲ្យឆេះបន្ទាប់ពីនៅល្ងាចថ្ងៃទី៣ ខែមករា ក៏ឆេះតែម្តងតែ ត្រូវបានពន្លត់ទាន់ហើយនោះ ។
កម្មកររូបនេះបន្តថា អគ្គិភ័យនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យមកពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំបាញ់ទឹកពន្លត់ច្រើនរថយន្តតែមិនរលត់ ទោះអ្នកខ្លះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ទាល់តែទិញសាប៊ូ និងអំបិលមកបាចទើបអាចគ្រប់គ្រងស្ថានភាពបាន ៕ សំបូរ
