សង្ស័យញៀនថ្នាំមកលោតពីលើស្ពានអាកាស៧មករា របួសធ្ងន់

0
172

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានអាកាស៧កមរា ខាងលិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានបុរសម្នាក់លោតពីលើស្ពាន រងរបយសធ្ងន់ដោយមិនដឹងមូលហេតុ ។

តាមសាក្សីជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូនៅស្ថានីយប្រេងឥន្ធនៈកាល់តិចជិតស្ពាន៧មករា បានឲ្យ​ដឹងថា បុរសខាងលើមានអាយុជាង៣០ឆ្នាំ មិនដឹងថាមានឈ្មោះអីនិមានទីលំនៅឯណាទេ ដែលជារឿយៗតែងតែមក​ដេកនិងអង្គុយលេងនៅក្រោមស្ពាននេះជារៀងរាល់ថ្ងៃ។ លុះមកដល់វេលាខាងលើ ស្រាប់តែឃើញគាត់ដើរឡើងតាមស្ពានពីលិចទៅកើតក្នុងល្បឿនលឿន ហើយមិនដឹងរឿងអី គាត់បានលោតចុះពីលើស្ពានក្នុងកម្ពស់ជាង៤ម៉ែត្រ ដោយគ្មាននរណាម្នាក់អាច​ទៅហាមឃាត់បានឡើជាហេតុធ្វើឲ្យ​គាត់គ្រេចចង្កេះរងរបួសកែងដៃ និងជង្គង់ ថែមទាំងនិយាយរវើយរវាយមិនអាចប្រាប់ពីមូលហេតុដែលនាំឲ្យលោតពីលើស្ពានដោយសារមូលហេតុអ្វីឡើយ ។

សាក្សីបានឲ្យដឹងទោតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងប្រជាពលរដ្ឋ​រស់នៅក្បែរនោះបានទូរស័ព្ទទំនាក់ទំនងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុម: មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនេះភ្លាមៗផងដែរ។

ប្រភពពីប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា នៅខាងក្រោមស្ពានអាកាស៧មករា គេសង្កេតឃើញមានក្មេងអនាថា មកដេកខាងក្រោមស្ពាននេះរហូតដល់ព្រឹក ទើបចាកចេញ ហើយការលោតពិលើស្ពានរបស់បុរសខាងលើនេះទៀតសោត សង្ស័យជនរងគ្រោះប្រើប្រាស់ ថ្នាំញៀនជ្រុលផងក៏មិនដឹង ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here