វាយប្លន់យកម៉ូតូស្កុបពីពីស្ត្រីម្នាក់បានសម្រេចក្នុងខណ្ឋសែនសុខ

ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងមកទិញាសច់ជ្រូកមកដល់ផ្លូវស្ងាត់ត្រូវជនសង្ស័យមួយក្រុមដកកាំបិតគំរាមប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនដោយសុវត្ថភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣-៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខ សាលាអន្តរជាតិឃើលមុល តាមបណ្តោយផ្លូវ១៩៦២ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្នោះសុី​ ណាត ភេទស្រីអាយុ២៥ មុរបរលក់សាច់ជ្រូក ស្នាក់ក្នុងបូរីមហាសែនសុខ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពពីស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CC-5026ជិះចេញពីផ្ទះបំណងទៅទិញសាច់ជ្រូកនៅផ្សារដីហុយដើម្បីយកទៅលក់បន្ត។ លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវស្ងាត់ផងស្រាប់តែលេចមុខជនសង្ស័យមួយក្រូមមានគ្នា៤នាក់ជិះម៉ូតូពីគ្រឿងមិនចាំម៉ាកបានមកពីក្រោយហើយបានជិះមកអែបនិងរូបគាត់ធ្វើឲ្យរូបគាត់មានការភ័យខ្លាចហើយខំព្យាយាមបើកម៉ូតូបំរុងត្រឡប់ឲ្យគេជួយដែរ តែជនសង្ស័យមានកាន់កាំបិតផងនោះរូបគាត់បានផ្តួលម៉ូតូចោលចេញពីកន្លែងកើតហេតុធ្វើឲ្យជនសង្ស័យមានឱកាសលើកយកម៉ូតូជិះគេចខ្លួនដោយសុវត្ថភាព។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្តីដឹកតាមម៉ូតូយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់ក្រាំងធ្នង់ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *