និយាយ​លែង​ចេញ​ ការ​ជីក​យក​ដី​របស់​កូន​លោក​ ជា​ សុផារ៉ា​ នៅ​ភូមិ​កំបោរ​ សង្កាត់​ឪឡោក​ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ សង្កាត់​និយាយលេងចេញ ការជីកដី របស់ក្រុមកូនលោក ជា សុផារ៉ា​ នៅភូមិពោធិ៍កំបោរ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​ ជាគំរូអាក្រក់ ដល់អ្នកជីកដីផ្សេងទៀត ដែលគេបានគោរពច្បាប់ បានត្រឹមត្រូវ ។

រណ្តៅដី កូនលោក​ ជាសុផារ៉ា ក្រៅពីបង្កបញ្ហាជាច្រេីននោះ ក៏បានធ្វេីអោយដី​ ប្រជាជននៅក្បែររណ្តៅជួបនូវវិបត្តិចុះថោក -​ធ្វេីស្រែមិនបាន និងខ្លាចរអា​ ដោយរណ្តៅជ្រៅ ​និង ជីកគ្មានទុកជេីងទេរ មានចំងាយពីដីប្រជាជនប្រមាណ​2ម៉ែត្រប៉ុណ្ណោះ ។

ប្រជាជនស្នេីអោយ កូនលោក ជា សុផារ៉ា​ រឺ​ លោក ជា សុផារ៉ា ​តែម្តង ទិញដី ពួកគាត់ជុំវិញរណ្តៅដី នោះ អោយអស់ទៅ ព្រោះថា​ ដីពួកគាត់ មិនដឹងទុកធ្វេីអ្វី នឹងលក់ អោយអ្នកណា បានថ្លៃ​តាមទីផ្សារនោះដែរ​ ព្រោះ​សព្វថ្ងៃ​គិត​តែ​ពី​ជីក​កកាយ​យក​អាចម៍​អញ្ចឹង​នោះ​។

ប្រជាពលរដ្ឋ​បាន​លើកឡើង​បន្ត​ទៀត​ថា​ ទោះបី​ជា​ធ្វើ​បុណ្យ 1ពាន់វត្ត មិនលាងនូវ ទឹកភ្នែកប្រជាជន ដែលមានដី ជុំវិញរណ្តៅដី នោះដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អាជ្ញាធរ​បាន​ឡើយ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *