ឧត្តរមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០១៧ ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវយុទ្ធសាស្ត្រក្រួសក្រហម ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះខាងលើ ឈ្មោះមិន ប៉ូ អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជិះម៉ូតូម៉ាកវ៉េវ រងរបួសបាក់.កស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។
សាក្សីបាននិយាយថា មុនពេលកើរហេតុជនរងគ្រោះបានផឹកស៊ីតាំងពីយប់រហូតទល់ភ្លឺ ហើយស្រវឹងជោកជាំទៅហើយ ទើបចេញពីកន្លែងផឹកជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។លុះ បានមួយសន្ទុះក្រោយមកស្រាប់តែគេដឹងថាជនរងគ្រោះរូបនេះជិះម៉ូតូធ្លាក់ពីលើផ្លូវចូលទៅក្នុងលូបាក់កស្លាប់ ទើបពលរដ្ឋបានរាយការណ៍ដល់សមត្តកិច្ចចុះមកត្រួតពិនិត្យ ៕
សម្បត្តិ