ម៉ូតូពីគ្រឿងបុកគ្នាចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរងរបួសធ្ងន់ស្រាលបីនាក់

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងដល់ចំណុចផ្លូវបែកជាបួនមិនបន្តយល្បឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយយុវជនពីនាក់បណ្តាលដួលបោកនិងរងរបួសធ្ងន់ចំណែកពីនាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៣០នាទីយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខភោជនីយដ្ឋានទីក្រុងអាន់ឆ័រ តាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌​មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនជនម្នាក់ជិះម៉ូតូមួយគ្រៀងម៉ាកហ្វីណូពណ៏ស្វាយលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-1758បើកបរតាមបណ្តោយផ្លូវ១៥០ទិសដៅពីកើតទៅលិចលុះមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវ២៦១ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1BY-4858ជិះដោយយុវជនពីនាក់តាមបណ្តោយផ្លូវ២៦១ទិសដៅពីជើងទៅត្បូងចំស្លាកលេខចំហៀងខាងស្តាំបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីននីកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗចំណែកពីនាក់ទៀតជិះម៉ូតូនិចរងរបួសស្រាល។

ក្រោយើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *