កម្លាំង​នគរបាល​ឃាត់ខ្លួនបុរសពីនាក់ក្រោយពិលួចម៉ូតូបានសម្រេច


ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដេញស្ទាក់ចាប់បានភ្លាមៗក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកសេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពី១J- ៣៩២៤ បានសម្រេចខណៈពេលម្ចាស់ម៉ូតូភ្លេចដកសោរចេញពីម៉ូតូ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២១៧ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមសម្តីម្ចាស់ម៉ូតូខាងលើដែលមានឈ្មោះ អ៊ុក សារ៉ាត់ អាយុ២៣ឆ្នាំស្នាក់នៅបុរីចំការដូង មុខរបរនៅផ្ទះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទិញស៊ីម៉ង់ត៏មួយបាវដឹកយកទៅផ្ទះខណៈពេលដែលឈប់ចតម៉ូតូចុះលីស៊ីម៉ង់ត៏ចូលផ្ទះភ្លេចដកសោម៉ូតូចេញពីម៉ូតូ ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញស្លាកលេខ១GU-៨៣៥៦ ហើយជនសង្ស័យដែលជិះខាងក្រោយបានចុះពីលើម៉ូតូបក្ខពួករបស់ខ្លួនបញ្ឆេះម៉ូតូជនរងគ្រោះជិះរត់បំរុងនិងគេចខ្លួន ភ្លាមៗនោះដែរជនរងគ្រោះក៏បានខ្ចីម៉ូតូអ្នកជិតខាងដេញតាមប្រផិតប្រផិញផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ជិះដេញស្ទាក់បានជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូជនសង្ស័យនិងម៉ូតូជនរងគ្រោះហើយក៏រកឃើញថ្នាំញៀន១កញ្ចប់តូចនិងសោរសម្រាប់កាច់ករម៉ូតូចំនួន២កំផ្លេរ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១.ឈ្មោះ ស្រី សំណាង អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងទី២.ឈ្មោះ អ៊ុន សម្បត្តិ អាយុ៤២ឆ្នាំស្នាក់នៅខណ្ឌច្បារអំពៅមុខរបរមិនពិតប្រាកដ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិ៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *