ផឹកស្រាស្រវឹងបែកគំនិតនាំមិត្តភក្តទៅទិញថ្នាំញៀនយកមកបន្សាប សមត្ថកិច្ចឃាត់ខ្លួន

 

 

ភ្នំពេញ៖យុវជន២នាក់បន្ទាប់ពីផឹកស្រាស្រវឹងបែកគំនិតនាំគ្នាទៅទិញថ្នាំញៀនមិនទាន់បានជក់ផង​ត្រូវ​នគរបាល​ឃាត់បាន។​ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង១១.០០នាទី​យប់​ថ្ងៃ​ទី​៤ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​តាមបណ្តោយបេតុងភូមិព្រៃស្វាយ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
ជនសង្ស័យទី១-ឈ្មោះលុន ស្រ៊ុន អាយុ៣៣ឆ្នាំ​មុខរបរ សំណង់ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួលខេត្ត​កណ្តាល​និង​មាន​ស្រុក​កំណើតនៅភូមិ សការះឃុំចំរើនផលស្រុកបសេដ្ឋខេត្តកំពងស្ពឺ។ទី២- ឈ្មោះ រស់ចំរុង អាយុ២០មុខរបររោងចក្រស្នាក់នៅភូមិជាមួយ និង​មាន​ស្រុក​កំណើតនៅស្វាយរៀង ខេត្តស្វាយរៀង។
តាមប្រភពពត៌មានពី​នគរបាល​ប៉ុស្ដិ៍​បានអោយដឹងថាមុនពេលកើតហេតុ កំលាំងអន្តរាគមន៍ខណ្ឌពោធិ៍​សែនជ័យចុះល្បាតក្នុងសង្កាត់ចោមចៅដោយមានគ្នា៦នាក់ម៉ូតូបីគ្រឿង លុះល្បាតមកដល់ចំណុចកើតហេតុឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេរុសពណ៌ក្រហមអត់ស្លាក់លេខហើយមានការសង្ស័យក៏បានឃាត់សួរនាំហើយឆែកឆេបន្ទាប់មកឃើញមានថ្នាំញៀនមួយកញ្ចប់តូច។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​បាននិយាយ​ថា​ នៅ​ពេល​កម្លាំង​នគរបាល​ឃាត់​ខ្លួន​យក​មក​សាក​សួរ​ ខ្លួន​នឹង​មិត្ត​ភ័ក្តិ​បាន​ផឹក​ស្រា​ស្រវឹង​ជា​មួយ​គ្នា​ លុះ​ក្រោយ​មក​បែប​គំនិត​ក៏​ទៅ​ទិញ​គ្រឿង​ញៀន​យក​មក​ជក់​ដើម្បី​បន្សាប​ ប៉ុន្ដែ​មិន​ទាន់​បាន​ផង​ក៏​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​តែ​ម្តង​។
ក្រោយពេលកើតហេតុក្រុមអន្តរាគមន៍ខណ្ឌបាននាំជនសង្ស័យទាំង២នាក់មកប៉ុស្តិ៍​ចោមចៅ ដើម្បីធ្វើសាក​សួរ​បន្ត​និង​កសាង​សំណុំ​រឿងបញ្ជូន​ទៅកាន់​អធិការ​ខណ្ឌពោធិ៍សែនជ័យចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *