បុរសម្នាក់ចេញពីធ្វើការមិនស្រួលខ្លួនចូលទៅម៉ស្សាកោសជប់ត្រូវបាននារី ម៉ាស្សាលួចលុយអស់៤៥មុឺនផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមបីនាក់ចូលទៅកោសជប់ម៉ាស្សាយី ហេង ហេង ត្រូវបាននារីម៉ាស្សាលួចលុយ អស់ចំនួយ៤៥មុឺនរៀលរួចគេចខ្លួនចូលក្នុងបាត់។បង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចម៉ាស្សាកោសជប់យីហេង ហេង តាមបណ្តោយផ្លូវ២០០៤ ភូមិដូង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

បុរសដែលត្រូវនារីម៉ាស្សាលួចលុយមានឈ្មោះម៉េង ធី ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរសំណង់ ស្នាក់នៅការដ្ឋានក្បែកន្លែងកើតហតុខាងលើ។ចំណែកស្រ្តីម៉ាស្សាដែលលួចលុយមិនបានស្គាល់អត្តសញ្ញាណបានគេចខ្លួនចូលទៅក្នុងផ្ទះបាត់។

តាមប្រភពពីបុរសម្នាក់ដែលជាជនរងគ្រោះបានអោយដឹងថាឲ្យដឹងថាមុនកើតហេតុរួបគាត់មានគ្នា៣នាក់ជាកម្មករសំណង់ទាំងអស់គ្នាបានចប់ម៉ោងការងារហើយបានប្រាប់ទៅមិត្តភក្តិ២នាក់ទៀតថាដូចជាមិនស្រួលខ្លួនដោយឲ្យមិត្តភក្តិជួយជូនមកកន្លែងម៉ាស្សាកើតហេតុខាងលើដោយរូបគាត់ជាអ្នកចូលឲ្យមិត្តភក្តិ ចាំនៅខាងក្រៅលុះដលម៉ោងកើតហេតុខាងលើម៉ាស្សាកោសជប់រួចរាល់ហើយរូបគាត់បានយកកាបូបដើម្បីយកលុយទៅនារីម៉ាស្សានោះស្រាប់តែនៅក្នុងកាបូបតបស់គាត់បានបាត់អស់ចំនួន៤៥មុឺនរៀលធ្វើឲ្យមានកាឆោលឡោនិងតឹងសសៃកដាក់គ្នាភ្លាមៗនោះគេក៍ឃើញអ្នកខាងគ្រប់គ្រងហាងម៉ាស្សាខាងលើនោះចេញមកសម្របសម្រួលជាមួយបុរសដែលបានបាត់លុយដោយមិនចង់ឲ្យមានរឿងវែងឆ្ងាយបានចេញលុយចំនួន២០មុឺនរៀលទៅឲ្យភាគីបុរសដែលបាត់លយុនោះតែខាងបុរសនោះមិនយកលុះត្រាឲ្យលុយគ្រប់ចំនួនវិញទើបបានព្រមធ្វើឲ្យភាគីទាំងសងខាងនៅតែបន្តឈ្លោះប្រកែកគ្នាដដែលទើបកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៌ភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចបានជួយសម្របសម្រួលដោយខាងភាគីម្ចាស់ខាងម្ចាស់ម៉ាស្សាចេញលុយជូនទៅខាងភាគីបាត់លុយចំនួន១០០ដុល្លាដើម្បីកំឲ្យមានរឿងវែងឆ្ងាយបន្ទាប់ពីបានទទួលលុយរួចបុរសរួបនោះបាននាំមិត្តភក្តិដើរទៅកន្លែងស្នាក់នៅការដ្ឋានវិញអស់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *