ក្រុមចោរប្រដាប់អាវុធ បានសម្រុកចូលធនាគារឥណ្ឌូឆៃណា អគារសាលាវ៉ាន់ដា ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្លន់យកលុយអស់ជាង១០ម៉ឺនដុល្លារ


ភ្នំពេញៈ ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រុមចោរ បានភ្ជង់ប្លន់យកអស់ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែមិនមានការចាប់ខ្លួនជនល្មើសនោះទេ។
ក្រុមចោរប្រដាប់អាវុធមានគ្នាប្រមាណ៥នាក់ បានសម្រុកចូលធនាគារឥណ្ឌូឆៃណា អគារសាលាវ៉ាន់ដា ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្លន់យកលុយអស់ជាង១០ម៉ឺនដុល្លារ ទាំងកណ្ដាលថ្ងៃ។
តាមប្រភពព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ ជនល្មើសបានបន្លំចូលធ្វើជាអតិថិជនដក-ដាក់លុយនៅធនាគារឥណ្ឌូឆៃណា ដែលធនាគារចិន។ ក្រោយមកជនល្មើស ក៏បានធ្វើសកម្មភាពភ្ជង់ប្លន់យកលុយក្នុងធនាគារ អស់ចំនួនជាង១០ម៉ឺនដុល្លារ រួចនាំគ្នាគេចបាត់។ កម្លាំងសមត្ថកិច្ច កំពុងធ្វើការឡោមព័ទ្ធជុំវិញបរិវេណធនាគារឥណ្ឌូឆៃណា ប៉ុន្តែមិនទាន់មានការលម្អិតអំពីករណីនេះនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើកោសលវិច្ច័យ និងពិនិត្យលើកាមរ៉ាសុវត្ថិភាពនៅក្នុងធនាគារ។ ករណីប្លន់ប្រដាប់អាវុធនេះ ពុំមានបុគ្គលិកធនាគារណាម្នាក់ រងរបួសឡើយ៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *