ខេត្តសៀមរាប ៖ ឃាតករដៃឆៅអារកសម្លាប់នៅរាត្រីឆ្លងឆ្នាំកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់បានហើ កាលរសៀលថ្ងៃទី ៤ ខែ មករាឆ្នាំ ៗ០១៧ នៅស្រុកជីក្រែង ខេត្តសៀមរាប ខណៈទៅពួននៅទីនោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករដៃឆៅបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយរូពគេម្នាក់ឯងបានដាក់ថ្នាំសណ្ដំចូលទៅក្នុងទឹកឲ្យជនរងគ្រោះផឹកឲ្យសន្លប់ រួចយកពូថៅកាប់ជនរងគ្រោះរហូតស្លាប់ភ្លាមដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចរត់គេចខ្លួនតែម្តង តែទីបំផុតនៅត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។
ជនសង្ស័យឃាតករឈ្មោះ ជា សុខជៀន អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉នសុខភាព (B.H.I.P) មានទីលំនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងក្រុងសៀមរាប ។ ចំណែកជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ ឃុយ សុឃឹន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត (ស្លាប់ដោយអារក), ២-ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិគោព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ស្លាប់ដោយអារក) និង ៣-ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅការ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសធ្ងន់ធ្ងរ ពិសេសលើផ្ទៃមុខ) ។ ទាំង៣នាក់ជាបុគ្គលិកក្រុមហ៊ុនលក់អាហារបំប៉នសុខភាព BhiP ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ៕ សម្បត្តិ
