ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយក្រឡាប់ផ្ងាជើងម្ចាស់រងរបួសធ្ងន់


ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងជោគជាំបើករថយន្តបាឡែនមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុករឺុម៉កម៉ូតូកង់បីពីក្រោយពេញទំហឹងក្រឡាប់ផ្ងាជើងម្ចាស់រងរបួសធ្ងន់។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២៤​ ខែសីហា​ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុបុរសម្នាក់បើករ៉ឺម៉កកង់បីធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន​ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y 8597​ បើកបរដោយបុរសម្នាក់ស្រវឹងជោគជាំ​ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលអោយកង់បីក្រឡាប់ផ្ងាជើងចំណែកម្ចាស់រងបួសធ្ងន់។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា​នបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរ៉ឺម៉កកង់បីនិងរថយន្តរួមទាំងនាំម្ចាស់រថយន្តបង្កទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយតាមច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *