ជនសង្ស័យ៣នាក់ត្រូវ​នគរបាល​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប៉ុនប៉ងលួចគាស់ផ្ទះនឹង​ដកថ្នាំញៀន១កញ្ចប់ធំ

 

 

 

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវ​កម្លាំង​នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនខណៈដែល​ឃើញពួកគេកំពុងប៉ុនប៉ងគាស់ផ្ទះគេលួចយកទ្រព្យសម្បតិ្តហើយឆែករកឃើញថ្នាំញៀន១កញ្ចប់ធំ។ហេតុការណ៍នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង ០១ និង១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ខែមករា ឆ្នាំ២០១៧តាមបណ្ដោយផ្លូវ២០១០ ស្ថិតក្នុង ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង៣នាក់ខាងលើមានទី១មានឈ្មោះ ភា រុន ភេទប្រុស. អាយុ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលម្ដុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី២ឈ្មោះ ចាន់ ឌី ភេទប្រុស. អាយុ៣៣ មុខរបរជាងឆ្លាក់ឈើ ស្នាក់នៅ ផ្ទះជួលម្ដុំសំណង់១២សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៣ឈ្មោះ ជា វី ភេទស្រី អាយុ៣៥ មុខរបរមេកាខារ៉ាអូខេ ស្នាក់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ.។

តាមប្រភពព៌ត៌មានពីលោក ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មីបានអោយដឹងថា​នៅ​មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើគឺលោកបានដឹកនាំកម្លាំងធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានឡើង។​បន្ទាប់​មក​ស្រាប់តែប្រទះឃើញជនសង្ស័ទាំងបីនាក់ខាងលើកំពុងតែប៉ុនប៉ងលួចគាស់សោរផ្ទះមួយកន្លែងដែលម្ចាស់គេចាក់សោរចោលហើយគ្មានម្ចាស់នៅ​ទេ​ ខណៈ​នោះកម្លាំង​នគរបាល​ប៉ុស្ដិ៍​បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យនិងឆែកឆេរក៏រកឃើញឧបករណ៍សំរាប់ឆ្កិះមេសោរផ្ទះ និង ឧបករណ៍សំរាប់កាច់សោរករម៉ូតូនិងថ្នាំញៀនមួយកញ្ចប់ធំហើយបាននាំខ្លួនពួកគេទាំង៣នាក់យកមកសាកសួរបន្តនៅអធិការដ្ឋានខណ្ឌតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាងកំពុង​ឃាត់ខ្លួននៅអធិការខណ្ឌសែនសុខដើម្បី​កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *