ដឹកមាន់ពីខេត្តតាកែវ មកលក់ភ្នំពេញ ខ្យល់គដួលនៅហាងគុយទាវ


ភ្នំពេញ ៖ បុរសជាអ្នកលក់មាន់ម្នាក់ កើតមានអាការៈងងឹតវិលមុខ ខ្យល់គ ដួល សន្លប់មាត់មាត់ ក បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅហាងគុយទាវមួយកន្លែង តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបគុយទាវ ។

ជនរងគ្រោះ ឈ្មោះ ស សម្បត្តិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ លក់មាន់ មានប្រពន្ធឈ្មោះ កែវ គុណ អាយុ៤២ឆ្នាំ មុខរបរ លក់មាន់ជាមួយគ្នា មានទីលំនៅ ភូមិចុងអាង ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា គាត់២នាក់ ប្តីបានដឹកមាន់ មកលក់នៅតាមផ្សារ នាទីក្រុងភ្នំពេញ តាំងពីព្រឹកព្រលឹមមកម្លេះ លុះលក់មាន់អស់ ជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តែដោយសារ ម៉ោងជ្រេ រសៀលទៅហើយ ហេវហត់អស់កម្លាំងពេក ទាំង២នាក់ប្តី-ប្រពន្ធនាំគ្នាចូលហូបគុយទាវសិន ហើយខណៈដែលកំពុងអង្គុយហូប ស្រាប់តែ ប្តី កើតមានអាការៈ ងងឹតវិលមុខដួលផីង សន្លប់បាត់មាត់ ក បង្កឲ្យភ្ញាក់ផ្អើល ។

ជនរងគ្រោះ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *