ចោរឆក់ម្នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចត្រូវ​កមកម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​

ភ្នំពេញៈ​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី1ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលកំពុងជិះម៉ូតូ។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង​ ១២និង៣០នាទី​ ថ្ងៃទី​ ២៤ខែ​សីហា ឆ្នាំ​ ២០១៨​នៅចំណុចរង្វង់មូលទួលគោក សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​សុខ សាន ហៅសាន ភេទប្រុស​ អាយុ១៧ឆ្នាំ​ ស្នាក់នៅខណ្ឌសែនសុខ មុខរបរជាសិស្ស សាលាឥន្ទ្រទេវី។ ចំណែក​ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេភេទស្រី ។

​តាមសម្តីនារីជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុនាងបានជិះម៉ូតូ មួយគ្រឿង​ ពណ៌ ពាក់ស្លាកលេខ​ ភ្នំពេញ​ ដោយបានស្ពាយកាបូបបានធ្វើដំណើរចេញពីផ្ទះ លុះធ្វើដំណើរតាមបណ្តោយផ្លូវលេខ​ ខណៈមកដល់ចំណុចកើតហេតុផុតរង្វង់មូលទួលគោក ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1GR-1617 មកក្បែររួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីរងគ្រោះបានសម្រេច​ បណ្តាលអោយនាងដួលរងរបួស​។ ភ្លាមៗនោះនាងក៏បានស្រែកឆោឡោផ្អើលដល់អ្នកដំណើរនឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិបឹងកក់ជួយអន្តរាគមន៍ដេញចាប់ក្រុមចោរឆក់ខាងលើនេះ​ រហូតដល់ចំណុចផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ត្រូវសមត្ថកិច្ចឃាត់បានជនសង្ស័យបាន នឹងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៨​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GR-1617មកកាន់ប៉ុស្តិរដ្ឋបាលបឹងកក់ទី1 តែម្តង​ ។

​ ក្រោយកើតហេតុជនសង្ស័យជនដែលឃាត់បាននេះរួមនឹងម៉ូតូធ្វើសកម្មភាពត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមនីតិវិធីច្បាប់៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *