បើករថយន្តបត់ឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសពីរនាក់

ភ្នំពេញ៖ ប្តីប្រពន្ធពីនាក់រួមដំណើរនិងកូនតូចបីនាក់ទៀតបើករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានយុវជនពីនាកជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុកចំកង់ក្រោយខាងស្តាំដួលបណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមន្ទីពេទ្យរ៉ូយាល់ ភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្តីប្រពន្ធពីនាក់រួមដំណើរនិងកូនតូចបីនាក់ទៀតបើករថយន្តហាយឡេនឌ័រមួយគ្រឿងពណ៏សពាក់ស្លាកលេខភ្នំពេញ2Z-1247តាមបណ្តោយផ្លូវសហពន្ធ័រស្សីទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវមកផ្លូវបេតុងម្ចខាងទៀតស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហ្សូម័រអិុចពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FX-0862ជិះដោយយុវជនពីនាក់បញ្ចាស់ទិសដៅគ្នាពីលិចទៅកើតបុកចំកង់ខាងក្រោយចំហៀងខាងស្តាំដួលបោកនិងថ្នល់រងរបួសទាំពីនាក់បែកមុខនិងគ្រិចដៃជើង។ចំណែរថយន្តនិងម៉ូតូរងការខូចខាតតិចតួច។

ក្រោយកើហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាអស់រយៈពេលជាងកន្លះ ម៉ោងទើបត្រូវគ្នាដោយខាងភាគីរថយន្តចេញសំណងទៅភាគីម៉ូតូចំនួន១០០ដុល្លាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *