ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​

 
ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ដើរ​ល្បាតក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កុំឲ្យ​មាន​បទ​ល្មើស​កើត​ឡើង​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី ០៥ខែមករាឆ្នាំ២០១៧វេលា​ម៉ោង០០និង១៥នាទីរំលង​អាធ្រា​ស្ថិត​នៅចំណុចមុខ ដីឡូត៍គ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។
ជនសង្ស័យ ឈ្មោះប៉ុន ភារៈ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយ​ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)ចំនួន ០៣កញ្ចប់ថង់តូច ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕​ សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *