សាហាវណាស់ ទំនាស់រឿងរកស៊ីកាប់ឈើ អារកផ្តាច់ពីខ្លួន បោះសពចូលស្ទឹង

ពោធិ៍សាត់៖  បុរសម្នាក់ត្រូវឃាតក កាប់ដាចក្បាល ពីខ្លួន រួចសែងទម្លាក់ទឹកស្ទឹងកាលពី​ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ស្ទឹង​រលាប ព្រក ស្ថិតនៅ​ភូមិ​ក្សេត្រ​បូរី  ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសង្ស័យផ្តើមទំនាស់រឿងរកស៊ីកាប់ឈើ ។

មន្រ្តីនគរលាល ស្រុកភ្នំក្រវាញ បានឲ្យដឹងថា សាកសព​ឈ្មោះ ម៉ែន ថា ភេទ​ប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ យ៉​ម ហុន អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ង​សេះ ឃុំ​បឹង​បត់​កណ្ដាល ស្រុក​បាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ច​ជំនាញ​ស្រុក ដឹកនាំ​ដោយ​លោក​អធិការ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ខេត្ត ចុះទៅ​ធ្វើការ​ពិនិត្យ​លើ​សាកសព​ឃើញថា សព​ជនរងគ្រោះ ត្រូវ​ឃាតក​កាត់​ក្បាល​បាត់​ចេញពី​ដងខ្លួន។

ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ យ៉​ម ហុន និង​ប្រជាពលរដ្ឋ​ឈ្មោះ អឹម សុខា ជន ប្រាប់​សមត្ថកិច្ច​ថា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ បណ្ដាលមកពី​ទំនាស់​ពាក្យសម្ដីរឿងរកស៊ីកាប់ឈើ ហើយ​ក្រុមសង្ស័យ​មាន​គ្នា៣នាក់ ចាប់ប្តីគាត់អារក ដាច់ក្បាល រួចសែងសពទម្លាក់ទឹកស្ទឹង តែមិនដឹងយកក្បាលទៅ​បោះចោល​នៅទីណាទេ ។

សមត្ថកិច្ចអះអាងថា តំបន់កើតហេតុនៅដាច់ស្រយាលពីគេឯង សូម្បីប្រព័ន្ធទូរស័ព្ទ ក៏គ្មាន ដើម្បីធ្វើការទាក់ទងគ្នាបានដែរ ។ ម្លោះហើយទើបឃាតកម្មនេះកើតឡើងច្រើនម៉ោងទើបដឹងដល់សមត្ថកិច្ច និងធ្វើឲ្យក្រុមឃាតក ងាយស្រួលគេចខ្លួនដោយសុវតិ្ថភាព ។

មកដល់ពេលសមត្ថកិច្ច ​កំពុង​ចុះ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ឃាតក​ទាំង៣នាក់ចាប់ខ្លួនយកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *