លោកនាយប៉ុស្ដិ៍ផ្សារដើមថ្កូវរវល់សែនក្បាលទឹកភ្លេចខ្លួនបណ្ដោយឲ្យចោរឆក់ខ្សែ.ក មុខប៉ុស្ដិ៍

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃហើយដែលមានករណីចោរឆក់ នៅក្នុងទឹកដីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញនេះ ប៉ុន្ដែជាក់ស្ដែងចោរ២នាក់បានធ្វើសកម្មភាពឆក់ខ្សែកស្ដ្រីម្នាក់ដែលកំពុងដើរមកពីផ្សារទិញម្ហូប ប៉ុន្ដែឆក់មិនបានសម្រេចនោះទេ ហេតុការណ៍នេះបានកើតឡើងកាលបីវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២៧១ ក្បែរប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ស្ដ្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ គាត់ក៏មិនបានទៅប្ដឹងអីដែរ ។

យោងតាមសម្ដីរបស់ស្ដ្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានដើរចេញពីផ្ទះទៅផ្សារបឹងទំពន់ដើម្បីទិញម្ហូប ពេលត្រលប់មកវិញគាត់បានដើរឆ្លងផ្លូវ២៧១ ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ Nex មិនចាំស្លាកលេខបានជិះមកអែបក្បែរហើយធ្វើសកម្មភាពឆក់ខ្សែករបស់គាត់តែមិនបានសម្រេចទេ បណ្ដាលឲ្យខ្សែកគាត់ធ្លាក់ពេញផ្លូវ ។ ស្ដ្រីរងគ្រោះបានបញ្ជាក់ថា ខ្សែករបស់គាត់ទិញក្នុងតម្លៃ៦រយដុល្លារ ។

ក្រោយពេលកើតហេតុគ្មានឃើញកម្លាំងសមត្ថកិច្ចចុះមកជួយអន្ដរាគមន៍នៅកន្លែងកើតុហេតុនិងនាំស្ដ្រីរងគ្រោះទៅដាក់ពាក់បណ្ដឹងនោះទេ ដោយស្ដ្រីរងគ្រោះបានដើរបន្ដទៅផ្ទះទាំងទឹកមុខអស់សង្ឃឹមបំផុតពេលដែលគាត់ត្រូវចោរឆក់ហើយគ្មានឃើញសមត្ថកិច្ចសូម្បីតែម្នាក់មកសួរនាំដល់រូបគាត់ ទើបគាត់សម្រេចចិត្ដដើរទៅផ្ទះតែម្ដង ។

ដូច្នោះហើយមហាជនកំពុងរិះគន់ទៅលើលោកនាយប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវដែលអសមត្ថភាពក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសឆក់នៅក្នុងមូលដ្ឋានរបស់លោក ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *