ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្ដបត់មិនសុីញ៉ូរបួសបាក់ជើង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួគ្រឿង​ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមនទាន់ជ្រុលចង្កូតទៅបុក​រថយន្ដមួយគ្រឿងបើកបរដោយប្តីប្រពន្ធពីនាក់រួមដំណើរនិងកូនតូចម្នាក់ទៀតបត់ឆ្វេងដៃមិនសុីញ៉ូពេញទំហឹងបណ្តាលឲ្យរងតបួសដាក់ជើងម្ខាង។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ត្រងចំណុចផ្លូវបែកជាបួនតាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងសង្កាត់អូបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាកជិះម៉ូតូមួយគ្រឿង ម៉ាកZoomer-Xពណ៍ទឹកក្រូចពាក់ ស្លាក់លេខកណ្ដាល1X-7842ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០២ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅ បុកជាមួយរថយន្តមួយគ្រឿងម៉ាកCamryឆ្លាមពណ៍ស្លែរមានស្លាកលេខភ្នំពេញ2H-5934បើកបរដោយប្តីប្រពន្ធពីនាក់រួមដំណើរនិងកូនតូចម្នាក់ បញ្រ្ចាស់ទិដៅគ្នាពីលិចទៅកើត បត់ឆ្វេងដៃមិនសុីញ៉ូពេញទំហេងបណ្ដាលឲ្យម្ចាស់ម៉ូតូបុកខ្ទប់នឹងរថយន្តរងរបួសបាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះក្លីនីក ហុង ហាក់ដឹកយកសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំង់នងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *