ស្រវឹងធ្លាក់ភ្នែកបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគបើករថយន្តហាយឡែនឌ័រមួយគ្រឿងជ្រុលទៅបុករថយន្តរ៉ែនរ៉ូវើមួយគ្រឿងទៀតពីក្រោយពេញទំហឹងហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ។តែមិនបង្កឲ្យមានអ្នករងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៤០នាទីយប់ថ្ងៃ ទី២៥ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចខាងត្បូងផ្សារឈូកមាស តាមបណ្តោយផ្លូវ២០១១ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាករ៉េនរ៉ូវើពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2U-8189បើកបរជាលក្ខណះគ្រួសារមានស្រីមានប្រុសតាមបណ្តោយផ្កូវ២០១១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៍មានយុវុជនស្រវឹងស្រាជោគម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៏ទឹកបុិចពាក់ស្លាកលេខភ្នំពរញ2AQ-7959មកពីក្រោយស្របទិសដៅគ្នាបុកពេញទំហឹងរួចព្យាយាមរត់គេចបានប្រមាណជាង៣០០ម៉ែត្រតូវបានសមត្ដកិច្ចមូលដ្ខានល្បាតឃើញដេញចាប់មកវិញចំណែករថយន្តរងគ្រោះបានព្យាយាមបើកដេញតាមបានប្រមាណជាង១០០ម៉ែត្រទៅមុខលេរួចដោយសារថយន្តគៀបកង់ខាងក្រោយជាប់កាង។តែមិនបង្កឲ្យមានអ្នករងរបួស។ចំណែករថយន្តទាំងពីគ្រឿងខូតខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្តកិច្ចបានឲ្យភាគីទាំងខាងសម្របសម្រួលគ្នាគ្នាដោយភាគីរងគ្រោះសូមឲ្យភាគីបង្កកក់លុយចំនួន៣០០០ដុល្លាហើយឲ្យយករថយន្តទៅជួសជុសឲ្យស្អាតឡើងវិញដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *