ឃើញ​រថយន្ត​ធន់​ធំ​នៅ​​ពី​មុខ​បើក​អែប​ខាង​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពី​ក្រោយ​បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​ម្នាក់​

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​សុខ​ៗ​ពេល​ឃើញ​រថយន្ត​ធន់​ធំ​ មក​ពី​មុខ​ចូល​អែប​ខាង​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពី​ក្រោយ​បុក​ពេញ​ទំហឹង​ រួច​ជ្រុល​ទៅ​បុក​ដើម​ឈើ​មួយ​ដើម​ប៉ះ​ចំ​លោក​តា​វ័យ​ចំណាស់​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅវេលា ១៩:២០ នាទីយប់​នៅថ្ងៃទី ០៥​ខែ​មករាឆ្នាំ​២០១៧ ត្រង់ចំណុច មុខឃ្លាំងថ្លឹងរថយន្តលី ឆយ ផ្លូវជាតិលេខ ៥ ភូមិ ឌួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្តម៉ាកព្រូសពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ២K 5289 បើកបរដោយ រ៉េត គ្រីម ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ ភូមិរលាំង ឃុំ ត្បូងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំងធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ក្នុង​ទិសដៅ​ពីត្បូងទៅជើងនិង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​។​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បានវ៉ារថយន្តមួយគ្រឿងទៀតម៉ាក international ពណ៌​លឿងពាក់​ស្លាក​លេខ ភ្នំពេញ ៣C 8333 បើកបរដោយឈ្មោះ ឡូញ វុត្ថា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ ភូមិ ព្រែកន្ទោច ឃុំ សុរព័ទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅស្របគ្នា ពេលនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក Hyundai ពណ៌​ខៀវពាក់​ស្លាក​លេខ ភ្នំពេញ ៣C 5229 មានទិសដៅបញ្ច្រស់ទិសគ្នា​នៅ​ពី​មុខ​ ពេញ​ឃើញដូច្នោះ​បាន​បើក​រថយន្តអែបចូលមកស្តាំ បណ្តាលឲ្យ​រថយន្តមានទិសដៅស្របគ្នាបុកពីក្រោយនឹងជ្រុលទៅប៉ះដើមឈើនៅពីមុខទៀត រួចទៅ​ប៉ះលោកតាវ័យ​ចំណាស់​ម្នាក់ ឈ្មោះ លី គ្រីយុី អាយុ ៦០ ឆ្នាំ ជនជាតិ ឥស្លាម ស្នាក់នៅ ភូមិ ឌួង សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ ដែលអង្គុយលេងក្បែរដើមឈើបណ្តាលអោយរងរបួសស្រាល។​ចំណែក​ឯ​រថយន្ត​ខូចខាតស្រាល២គ្រឿង នឹងមួយ​គ្រឿង​ខូចខាត ធ្ងន់ ។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​វាស់​វែង​យក​រថយន្ត​បង្ក​ហេតុ​ព្រម​ទាំង​រថយន្ត​រង​គ្រោះ​មក​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​ព្រែក​ព្នៅ​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *