កំពុងសង្ងំ ប្រើប្រាស់និងជួញដូរ គ្រឿងញៀននគរបាល មកដល់ល្មមឃាត់ខ្លួនបានជនសង្ស័យស្រីប្រុស៦នាក់ ថ្នាំ១កញ្ចប់ធំល្មម

ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានម្នាក់ ទើបនិងចេញពន្ធនាគា ឥលូវមកជួញជួញដូរគ្រឿងញៀន​ រីឯ​៥នាក់ទៀតជាអ្នកប្រើប្រាស់ ត្រូវនគរបាលជំនាញ ខណ្ឌ សហការចជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី១ ឆ្មក់ចូលបង្ក្រាបជាក់ស្តែង ដកហូតបានថ្នាំ១កញ្ចប់ល្មម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ប្រត្តិបត្តិការណ៍នេះ កើតឡើងនៅថ្ងៃទី ២៦ សីហា ២០១៨ វេលាម៉ោង ១៣និង៣០នាទី ចំណុចបន្ទប់ជួល (ផ្ទះឡ) ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ចំពោះករណីនេះ សមត្ថកិច្ចយើងបានទទួលព័ត៍មានពីប្រជាពលរដ្ធល្អ រាយការណ៍មកថា នៅចំណុចកើតហេតុខាងលើនេះ មានក្រុមជនសង្ស័យកំពុង ពពាក់ពពួនគ្នា ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក្រោយទទួលបានភ្លាម សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងនោះភ្លាម និងឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងនេះតែម្តង ។

ជាលទ្ធផល សមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ ទី១ឈ្មោះ ចាន់ សុថុន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១។ ទី២ឈ្មោះ ជួន សុខ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាង ដើរតម្លើងសេវាទូរស័ព្ទ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១។ ទី៣ឈ្មោះ ភិន សុនា អាយុ៣០ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១។ ទី៤ឈ្មោះ ដួង រី ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល។ ទី៥ឈ្មោះ ចាន់ ម៉ៃ ភេទស្រី អាយុ២០ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ ។ទី៦ឈ្មោះ ជួង សាវ៉ាន់ ភេទស្រីអាយុ២១ ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្ត បញ្ចូនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *