ជិះម៉ូតូគេចពីរុឺម៉កជ្រុលទៅបុកទ្វារដែកតូបលក់គ្រឿងតុងតែងរថយន្តរងរបួសបែកមុខមាត់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនគេចនិងរុឺម៉កមួយគ្រឿងរុញថយក្រោយបណ្តាលឲ្យរេចង្កូតទៅបុកទ្វាដែករតូបលក់និងជួលVCDនិងគ្រឿងតុបតែតងរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសបែកមុខមាត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៣០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុច ភារម្យ តូបលេខ៧៩ លក់និងជួលVCDនិងគ្រឿងតុងតែងរថយន្ត តាមណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1CB-2005​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពីលិចទៅកើត។ លុះមកចំណុចកើតហេតុខាងលើបានគេចនិងរុឺម៉កមួយគ្រឿងម្ចាស់កំពុងរុញថយក្រោយនៅខាងមុខ​ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកទ្វារដែកតូបលក់និងជួលVCDនិងគ្រឿងតុបតែងរថយន្ត ពេញទំហឹងបណ្តាលឲ្យវៀច៣ចំរុឹងដែកម៉ូតូដាច់សុីមាំងនិងបែកម៉ាសុីនហូប្រេងទៅមុកលេងរួច​ ចំណែកម្ចាស់រងរ​បួសបែកមុខបែកមាត់។

ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានបានចុះមកដល់និងមានបងប្អូនខាងម្ចាស់ម៉ូតូចុះមកដល់នក្លែងកើតហេតុដែរ​ហើយបានទៅសម្របសម្រួលនិងខាងម្ចាស់ផ្ទះដោយខាងភាគីម៉ូតូចេញសំណងចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕​កុសល​

Leave a Reply

Your email address will not be published. Required fields are marked *