

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនខណៈដែលកំពុងប្រើប្រាស់សារធាតុញៀន។ហេតុការណ៍នេះបានកើតឡើងកាលពីនៅថ្ងៃទី ០៦ខែមករាឆ្នាំ២០១៧វេលាម៉ោង០១និង០០នាទីយប់ ស្ថិតនៅ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។
ជនសង្ស័យ ឈ្មោះចាន់ សុជា ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាប់ជ្រូក ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដកហូតបានវត្ថុតាង : ឧបករណ៍ជក់០២កំប្លេ, ដែកកេះ១,កាំបិតកែឆ្នៃ១,ចំពាមកៅស៊ូ១ និងទូរសព្ឌ័ដៃ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕សារ៉េត