ជនជាតិម្នាក់ចិនបើករថយន្តបោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបាឡែនមួយគ្រឿងបោះពួយទៅបុកក្បាលនាគចែកទ្រូវផ្លូវបាក់អស់៣កង់រថយន្តបង្កខ្ទេចកង់ខាងមុខទៅលេងរួច​ រីឯ​ម្ចាស់គេចខ្លួនបាត់ស្រមោល​។

ហេតុការណ៍នេះកើតឡើងកាលពីវលា២-៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅ​មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AI-0101ធ្វើដំណើរទិសដៅពីកើតលិចបោះពួយយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់៣កង់​ ចំណែករថយន្តបង្កខ្ទេចកង់ខាងមុខ​ផ្នែក​ខាងឆ្វេងទៅលេងរួច។រីឯម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅកាតិយាល័យ​ចរាចរណ៍​ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *