ប្រពន្ធចុងយកសាំងចាក់ដុត​ប្តី​រងរបួស​ធ្ងន់

ខេត្តតាកែវ៖ សមត្ថកិច្ច​នគរបាលស្រុកបាទីបានឃាត់ខ្លួន​ស្ត្រី​ម្នាក់ជាប្រពន្ធចុង ដែលបាន​ប្រើ​ហិង្សា យកសាំងជះទៅលើប្តីរួចកេះដែកកេះដុតទាំងកំរោល​បណ្តាលឲ្យប្តីរលាកភ្លើងមួយ​កំណាត់ខ្លួនរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពី ព្រឹកថ្ងៃ ចន្ទ​ ១ រោច ខែ ស្រាពណ៍  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨នៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ មន្ត្រីនគរបាលស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះជាប្តី​ឈ្មោះ ប៊ិន សុផល អាយុ៣៥ឆ្នាំ មុខរបរ​ធ្វើស្រែ​និង​សំណង់ ។រីឯស្រី្តជាព្រពន្ធចុងដែលប្រើអំពើហិង្សាលើប្តីនោះឈ្មោះ ហឿង បូ​ណា អាយុ៤៤ឆ្នាំ ជាកសិករ រស់នៅ​ឃុំ​ស្រុក​កើតហេតខាងលើ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានទៅផ្ទះស្រ្តីជា​ប្រពន្ធចុង ក៏បាន​ឈ្លោះប្រកែក​គ្នា រួច​ប្រពន្ធចុង​បានរត់​ទៅយកកូន​ពូថៅ​ដង​ឈើ​វាយ​ឈ្មោះ ប៊ិន សុផល​ជា​ប្តី​​បី​បួន​ដង​ពូថៅរបួសធ្ងន់គួរសម ។ ក្រោយមក​ស្រ្តីជាប្រពន្ធចុង បាន​ដក​កូនសោ​ម៉ូតូរបស់ប្តី ដើម្បី​យក​លេស​បបួល​គ្នាទៅ​លែងលះគ្នា​នៅ​សាលាឃុំ តែ​ប្តីមិន​ព្រមទៅ ហើយប្តីទាមទារសោម៉ូតូ​មក​វិញតែ ប្រពន្ធចុង​មិន​ព្រម​ឲ្យ​។

សាក្សីបន្តថា បន្ទាប់មក​ដោយទំនងជាខឹងនឹងប្តីខ្លាំងពេក នាង ហឿង បូណា បានទៅ​ទិញ​ប្រេងសាំង​កន្លះ​លីត្រហើយឈ្មោះ ប៊ិន សុផលជាប្តី​មិនបាន​ចាប់អារម្មណ៍​នៅតែ​ព្យាយាមទៅ​ដណ្តើមយក​កូនសោម៉ូតូពីប្រពន្ធចុងធ្វើឲ្យនាងខឹង​ជះ​សាំង​ស្រោច​លើប្តីរួច​រក​ដែកកេះ​ដុត​ក្រដាស​បោះ​មកលើ បណ្តាល​ឲ្យ​ឆាបឆេះពេញខ្លួនប្តី​តែម្តង  ។ ជនរងគ្រោះជាប្តី ត្រូវបានសាច់ ញាតិនិងអ្នកភូមិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ឃាត់ខ្លួនស្ត្រីខាងលើទៅកាន់​អធិការដ្ឋាននគរ​បាលស្រុកបាទី ដើម្បីចាត់ការតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *