ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​

 

 

 
ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ចោល​ប្តី​និង​កូន​តូច​ៗ​៣នាក់​អោយ​នូវ​កន្ដោក​កន្ដែង​រស់​នៅ​យ៉ាង​លំបាក​វេទនា​ ខណៈ​ដែល​ប្តី​ស្ត្រី​ជនរងគ្រោះ​សង្ស័យ​ប្រពន្ធ​មិន​ទាន់​ស្លាប់​ដឹក​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​។ហេតុការណ៍​ប្រទះឃើញ​សាកសព​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០:០០នាទី​ព្រឹក​ថ្ងៃ​ទី​៦ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ក្នុង​ភូមិ​តា​ងួន​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជនរងគ្រោះ​ដែលស្លាប់បាត់​បង់​ជីវិត​នោះ​ឈ្មោះ ខេន ស្រីខួច អាយុ​២៧ ឆ្នាំ​មុខ​របរនៅផ្ទះ​មាន​ស្រុក​កំណើត​នៅ​ ភូមិ​លាវ​ឃុំប្រសាទ ស្រុកភ្នំសន្ទុក ខេត្តកំពុងធំនឹង​ប្តីឈ្មោះ​ស អឿន អាយុ​៣៨ឆ្នាំ​មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មាន​ស្រុកកំណើតនៅ
ភូមិកំពុងក្តី ឃុំខ្ពងរាប ស្រុក​កោះសូទិន ខេត្ត​កំពុងចាម។
បច្ចុប្បន្ន​នេះ​សាកសពជន​រងគ្រោះ​រង​សមត្តកិច្ច​ចុះ​មក​ធ្វើ​កោសល្យវិច័យ​។សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *