ជិះម៉ូតូបញ្រ្ចាសទិសទៅបុករថយន្តដួលស្លាប់យ៉ាងអាណោចអា័ម

ខេត្តព្រះវិហារ៖ យុវជន​ម្នា​ក់បាន​បាត់បង់​ជីវិត​នៅនឹងកន្លែង​កើតហេតុភ្លាមៗ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តបុកម៉ូតូ កាលពីព្រលប់ថ្ងៃ ចន្ទ​ ១ រោច ខែ ស្រាពណ៍  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៩ ពី​ខេត្តព្រះវិហារ ទៅ​ខេត្តស្ទឹងត្រែង ។

មន្រ្តីនគរបាលចរាចរ ខេត្តព្រះវិហារបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ អាត ធី ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ដង​ផ្លិត ឃុំ​ឆែប២ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​បើកបរ​ម៉ូតូ​ម៉ា​កហុងដាវេ​វ គ្មាន​ស្លាក​លេខ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ដោយបើកបរ​ប​ញ្ជ្រា​សទិស។ លុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​រេ​ចង្កូត​ចូល​ទៅបុក​រថយន្ត​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ​ស្លាប់ខ្លួនឯងភ្លាមៗតែម្តង ។ រីឯអ្នកបើកបរ​រថយន្ត​ឈ្មោះ ហង្ស សំអាត ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកបរ​រថយន្ត​ម៉ាក ត្រៃ​តុ​ន​ពាក់​ស្លាក​លេខ រដ្ឋ១៣ ២.១១១៤ និង​អ្នករួមដំណើរ​ចំនួន៣នាក់​ទៀត​មិនមាន​គ្រោះ ថ្នាក់​អ្វី​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាងស្តាំ ។

ក្រោយកើតហេតុសមត្ថកិច្ចទៅដល់ឃាត់អ្នកបើកបររថយន្តយកទៅសាកសួរ រីឯសាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែកឯ​វ​ត្ថុតាងមធ្យោបាយធ្វើដំណើរ​ទាំងពីរ ត្រូវបាន​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល ​ក្រោយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *